Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារ និងយុ...

(Khmer) ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារ និងយុវវ័យ អាយុពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នៅរាជធានីភ្នំពេញ បានប្រមាណជា១២ម៉ឺននាក់ហើយ គិតត្រឹមល្ងាចថ្ងៃអាទិត្យទី០៨ ខែសីហា ឆ្នាំ២០២១នេះ

Published Date: Monday, August 09, 2021, 10:57 AM

(Khmer)

img88219 img882112

 

 

 

 

 

            កុមារ និងយុវវ័យ ដែលមានអាយុពី១២ឆ្នាំដល់ ក្រោម១៨ឆ្នាំ គិតមកដល់ល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រមាណជា១២ម៉ឺននាក់ហើយ ក្នុងចំណោមកុមារ និងយុវវ័យរស់នៅរាជធានីភ្នំពេញ ដែលត្រូវចាក់វ៉ាក់សាំងចំនួន២១ម៉ឺននាក់។

            ខណៈដែល ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចុះពិនិត្យមើលសកម្មភាពនៃការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ នៅមណ្ឌលសុខភាពទឹកថ្លា ខណ្ឌសែនសុខ នារសៀលថ្ងៃអាទិត្យទី០៨ ខែសីហា ឆ្នាំ២០២១នេះ។

            ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យលោកចៅសង្កាត់ទឹកថ្លា និងលោកអភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ ក៏ដូចខណ្ឌដ៏ទៃទៀតដែរត្រូវផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ ពិសេសកុមារ និងយុវវ័យអាយុ១២ឆ្នាំទៅដល់១៧ឆ្នាំ  ក៏ដូចជាឳពុក ម្ដាយ របស់ពួកគាត់បានជ្រាបអំពីអ្វីដែលសម្ដេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងចំពោះប្រជាជនកម្ពុជា។ ឯកឧត្តមបញ្ជាក់ទៀតថា ៖ កន្លងមកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំខ្នះខ្នែង និងរកគ្រប់មធ្យោបាយ ដើម្បីរកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ,ខណះដែលមានមនុស្សមួយចំនួនខិតខំដើរសុំឱ្យគេផ្ដាច់ជំនួយដល់កម្ពុជាទៅវិញ។

បន្ថែមពីនេះ សម្ដេច នូវបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនកុមារ និងយុវវ័យអាយុ ១២ឆ្នាំដល់ ១៧ឆ្នាំថែមទៀត ខណៈដែលប្រទេសមួយចំនួនមិនទាន់នឹងបានចាក់វ៉ាក់សាំង Covid-19 សម្រាប់មនុស្សចាស់នៅឡើយផងទេ។ ។តែសម្រាប់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ មិនត្រឹមតែចាក់វ៉ាក់សាំងជូនមនុស្សចាប់ពីអាយុ១៨ឆ្នាំឡើងប៉ុណ្ណោះទេ គឺនូវបានចាក់ដល់កុមារនិងយុវវ័យ អាយុពី១២ឆ្នាំទៅ១៧ឆ្នាំថែមទៀត ។

            ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ទៀតថា ៖ នៅតំបន់អាស៊ានទាំង១០ប្រទេស មានតែប្រទេសកម្ពុជា មួយទេ ដែលបានទទួលការចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យ អាយុពី១២ឆ្នាំទៅ១៧ឆ្នាំនេះ។ ដូច្នេះអាជ្ញាធរសង្កាត់និងខណ្ឌត្រូវប្រាប់បងប្អូនប្រជាពលរដ្ឋ កុមារ និងយុវវ័យទាំងអស់ឲ្យបានយល់ពីអ្វីដែលជាការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនេះ។

            លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះដែរថា ៖ សម្រាប់រាជធានីភ្នំពេញ កុមារ និងយុវវ័យអាយុពី១២ឆ្នាំដល់១៧ឆ្នាំ ដែលត្រូវទទួលការចាក់វ៉ាក់សាំង មានចំនួនប្រមាណជា ២១ម៉ឺននាក់ ហើយក្នុងចំនួននេះ បើគិតពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ រហូតមកដល់រសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ មានកុមារ និងយុវវ័យប្រមាណជា ១២ម៉ឺននាក់ហើយ ដែលបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ នេះជាការគិតគូរមួយរបស់រាជរដ្ឋាភិបាលចំពោះបងប្អូនប្រជាពលរដ្ឋ ខណៈដែលប្រទេសមួយចំនួនមិនទាន់បានទទួលការចាក់វ៉ាក់សាំងដូចកម្ពុជានៅឡើយទេ៕

img882113 img882111 img882116 img882114 img882110 img88218 img88217 img88216 img88215 img88214 img88213 img88212