Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) រដ្ឋបាលរាជធានីភ្នំពេញ កំពុងមមាញឹកស្ថាបន...

(Khmer) រដ្ឋបាលរាជធានីភ្នំពេញ កំពុងមមាញឹកស្ថាបនាកំណាត់ផ្លូវ២ខ្សែ ពីផ្លូវជាតិលេខ៦ ដល់មហាវិថីឈ្នះឈ្នះ ដើម្បីត្រៀស៊ីហ្គេមនៅឆ្នាំ២០២៣

Published Date: Tuesday, September 07, 2021, 9:18 AM

(Khmer)

img69216 img69214

 

 

 

 

 

            កំណាត់ផ្លូវ២ខ្សែចាប់ពីចំណុចផ្លូវជាតិលេខ៦ រហូតដល់មហាវិថីឈ្នះឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង និងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពេលនេះរដ្ឋបាលរាជធានីភ្នំពេញ កំពុងស្ថាបនាយ៉ាងមមាញឹក ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមនៅចុងឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។

            ដើម្បីជំរុញការងារនៃការស្ថាបនាផ្លូវទាំង២ខ្សែនេះឲ្យបានលឿន ទៅតាមគម្រោងដែលបានគ្រោងទុក ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំមួយដើម្បីពិភាក្សា ទៅលើបញ្ហាបច្ចេកទេស និងផលប៉ះពាល់ជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅ ប៉ះពាល់នឹងគម្រោងនៃការស្ថាបនាផ្លូវទាំងពីរខ្សែនេះ។

            ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការដឹកនាំនៃការស្ថាបនាផ្លូវទាំង២ខ្សែនេះ បានជំរុញឲ្យអនុគណៈកម្មការបច្ចេកទេសដែលដឹកនាំដោយ ឯកឧត្តម ស៊ុយ សេរិទ្ធ និងឯកឧត្តម មាន ចាន់យ៉ាដា  អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលជាអនុគណៈកម្មការដោះស្រាយផលប៉ះពាល់ ត្រូងអនុវត្តការងារនេះឲ្យបានលឿន និងទាន់ពេលវេលា ដើម្បីឲ្យក្រុមការងារនៃការស្ថាបនាផ្លូវអនុវត្តការងារឲ្យបានលឿន មិនមានការរាំងស្ទះ។ ចំពោះផលប៉ះពាល់នៃការស្ថាបនាផ្លូវនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការដោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់។

            លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា កំណាត់ផ្លូវ២ខ្សែ ចាប់ពីចំណុចផ្លូវជាតិលេខ ៦ រហូតដល់មហាវិថីឈ្នះឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង និងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ក្នុង១ខ្សែៗមានប្រវែងជិត១០គីឡូម៉ែត្រ ដែលមានទទឺង១៥ម៉ែត្រ សាងសង់អំពីបេតុងឆ្អឹងដែក ដែលមានចិញ្ចើមផ្លូវ២ម៉ែត្រសងខាង។ ក្រៅពីការស្ថាបនាផ្លូវនេះយើងក៏ដាក់បណ្តាញលូនៅសងខាងផ្លូវទំហំជាង១ម៉ែត្រ ហើយខ្សែផ្លូវខ្លះយើងដាក់លូជាអក្សអ៊ុយ(U)នៅកណ្តាលទ្រូងផ្លូវតែម្តង ដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋ។

            គួរបញ្ជាក់ថា ប្រទេសកម្ពុជាបានកំពុងធ្វើដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) នៅឆ្នាំ២០២៣ ខាងមុខ។ នៅពេលនេះកម្ពុជាកំពុងត្រៀមទាំងហេដ្ឋារចនាសម្ព័ន្ធកីឡា និងគុណភាពកីឡាករផងដែរ ខណៈពហុកីឡដ្ឋានថ្មីមួយឈ្មោះ ពហុកីឡដ្ឋានជាតិមរតកតេជោ បាននឹងកំពុងបង្អួតរាងយ៉ាងថ្មីសន្លាងនោះ។

            ស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាមិនត្រឹមជាមុខមាត់ខ្មែរប៉ុណ្ណោះទេ តែវាជាឱកាសកម្ពុជាស្តារវិស័យទេសចរណ៍ខ្លួនផង និងអាស៊ានផង៕

img69213 img69215 img69212 img69211