Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្តមមអភិបាលរាជធានី ប្រគល់អំណោយសម្តេច...

(Khmer) ឯកឧត្តមមអភិបាលរាជធានី ប្រគល់អំណោយសម្តេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិតចំនួន ៨០០០ដុល្លារ ជូនពលរដ្ឋ១គ្រួសារដែលត្រូវភ្លើងឆេះផ្ទះអស់នៅដងស្ទឹងព្រែកត្នោត

Published Date: Wednesday, October 28, 2020, 4:48 PM

(Khmer)

img28102006

img28102002

 

 

 

 

 

 

           អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ បាននាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាចំនួន ៨០០០ដុលា្ល ប្រគល់ជូនដល់ជនរងគ្រោះដែលបានទទួលរងដោយភ្លើងឆេះផ្ទះអស់១ខ្នង ក្នុងអំឡុងពេលដែលទឹកកំពុងជន់លិចនារយៈពេល១០ថ្ងៃកន្លងមកនេះ ។

            អំណោយសម្ដេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប្រគល់ជូនជនរងគ្រោះដោយអគ្គីភ័យតាមរយៈ ឯកឧត្តម ឃួង ស្រេង និងលោកជំទាវនេះ មានចំនួន៨ពាន់ដុល្លាសហរដ្ឋអាមេរិក ដើម្បីជួយរំលែកដល់ការលំបាកខ្វះខាត ដោយហេតុថាពួកគាត់ជាប្រជាពលរដ្ឋក្រីក្រ ហើយជាប់ទាំងបំណុលធនាគារថែមទៀត និងម្យ៉ាងទៀតដើម្បីអោយពួកគាត់មានលទ្ធភាពអាចសាងសង់ផ្ទះបានស្នាក់នៅឡើងវិញ។

            ប្រជាពលរដ្ឋដែលត្រូវភ្លើងឆេះលំនៅដ្ឋានខាងលើនេះមាន ឈ្មោះព្រិល ស៊ីដេត អាយុ ៣៧ឆ្នាំ ត្រូវជាប្ដីនិងប្រពន្ធឈ្មោះ ផា សោភា អាយុ ៣៤ឆ្នាំ ពួកគាត់មានមុខរបរជាអ្នកលក់នំប៉័ងប៉ាតេ ស្នាក់នៅភូមិវាលថ្លាន់សង្កាត់    គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បន្ថែមពីលើនេះទៀត ឯកឧត្តម ឃួង ស្រេង និងលោកជំទាវបានប្រគល់នូវថវិការបស់សម្ដេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិតនូវទឹកប្រាក់ចំនួន៣លានរៀលថែមទៀត សម្រាប់ប្រជាពលរដ្ឋរងគ្រោះមួយរូបទៀត ឈ្មោះព្រិល សីហា ភេទប្រុសអាយុ២៨ឆ្នាំ ដែលត្រូវភ្លើងឆេះចិញ្ជាំងផ្ទះក្នុងហេតុការណ៍នេះផងដែរ។

   ប្រជាពលរដ្ឋទាំងពីរគ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋរងគ្រោះនិងប្រជាពលរដ្ឋដែលងាយនឹងរងគ្រោះ។ ជាក់ស្តែងសម្រាប់ក្រុមគ្រួសារពួកគាត់ពិតជាមិនអាចកាត់ថ្លៃបានឡើយនៅទឹកចិត្តមេត្តាធម៌របស់សម្ដេចទាំងពីរ ដែលបានជួយពួកគាត់នាគ្រាអាសន្ននេះ នូវទឹកប្រាក់ដ៏លើសលប់រហូតដល់ចំនួន ៨ពាន់ដុល្លារ។

            ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ ក្រោយពីប្រគល់អំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះហើយ ឯកឧត្តមបានដឹកនាំអាជ្ញាធរក៏ដូចជាមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ចុះពិនិត្យមើលស្ថានភាពជាក់ស្ដែងនៅក្នុងមូលដ្ឋានសង្កាត់គងនយ សង្កាត់ស្ពានថ្ម សង្កាត់រលួស ដើម្បីមើលពីស្ថានភាពជាក់ស្ដែងក្រោយពីទឹកបានស្រកអស់ និងដើម្បីបន្តការលាងសំអានក៏ដូចជាស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលបានខូចខាតដោយទឹកជំនន់នាពេលកន្លងមកនេះ។

            គួរបញ្ជាក់ផងដែរថា កាលពីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នា២០២០ ស្ថិតនៅក្នុងភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានអគ្គីភ័យមួយបានឆាបឆេះឡើងបណ្តាលអោយផ្ទះប្រភេទសំណង់ថ្មក្រោមឈើលើ មានទំហំ៦ម៉ែត្រគុណ៨ម៉ែត្រត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុង៕

img28102001 img28102004 img28102005 img28102007 img28102008 img28102009 img281020010 img281020011