Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) រាជធានីភ្នំពេញមានសន្តិសុខ ល្អប្រសើរ២៤ម៉...

(Khmer) រាជធានីភ្នំពេញមានសន្តិសុខ ល្អប្រសើរ២៤ម៉ោងលើ ២៤ម៉ោង មានបរិស្ថានល្អ ជាមួយនឹងមានទន្លេ៤មុខយ៉ាងស្រស់ស្អាតទៀត

Published Date: Thursday, January 28, 2021, 10:30 AM

(Khmer)

img28012021007img28012021010

 

 

 

 

            រាជធានីភ្នំពេញ ជាទីក្រុងមួយពោរពេញទៅដោយសន្តិសុខល្អ ២៤ម៉ោងលើ២៤ម៉ោង ជាមួយនឹងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ មានបរិស្ថានល្អ និងមានទន្លេបួនមុខ ដែលជាទីក្រុងមួយ មានភាពស្រស់ស្អាតមែនទែន។

នេះបើតាមការលើកឡើងរបស់ ឯកឧត្តម អឺមេណេហ្សុីលដូ ” គូប៉ា ” ឡូប៉េស ( H.E. ERMENEGILDO ” KUPA ” LOPES ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា ខណៈដែលឯកឧត្តមជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម អឺមេណេហ្សុីលដូ ” គូប៉ា ” ឡូប៉េស បានមានប្រសាសន៍លើកឡើងថា មន្ត្រីការទូតរបស់ទីម័រក៏ដូចជានិស្សិតទីម័រ ដែលបាននឹងកំពុងស្នាក់នៅធ្វើការងារ និងរៀនសូត្រនៅរាជធានីភ្នំពេញ ពិតជាមានការកក់ក្តៅខ្លាំងណាស់ ជាមួយនឹងសន្តិសុខយ៉ាងល្អប្រសើរ ប្រៀបបាននឹងការរស់នៅក្នុងផ្ទះរបស់ខ្លួនអញ្ចឹងដែរ។ ឯកឧត្តមបញ្ជាក់ថា រាជធានីភ្នំពេញ បើតាមការអង្កេតមើល ឃើញថា ពិតជាមានសន្តិសុខយ៉ាងល្អប្រសើរខ្លាំងមែនទែន ដោយនៅតាមដងផ្លូវនានា នៅកន្លែងក្លឹបរាត្រី កន្លែងសប្បាយនានា ហាក់មិនមានអ្វីគួរឱ្យយរំខាននោះទេ គឺមានសន្តិសុខល្អ២៤ម៉ោងលើ២៤ម៉ោង បើប្រៀបធៀបទៅនឹងប្រទេសជឿនលឿនមួយចំនួន ពិសេសសហរដ្ឋអាមេរិក ក៏មិនទាន់ធ្វើបានដូចនៅរាជធានីភ្នំពេញដែរ។ ក្រៅពីមានសន្តិសុខល្អប្រសើរហើយ រាជធានីភ្នំពេញក៏មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស មានបរិស្ថានល្អប្រសើរ ជាមួយនឹងមានទន្លេបួនមុខដ៏ស្រស់ស្អាតថែមទៀត។
ឯកឧត្តម អឺមេណេហ្សុីលដូ ” គូប៉ា ” ឡូប៉េស ក៏បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជា ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលបានដឹកនាំប្រទេសនេះ ចេញពីចំណុចសូន្យរហូតមានការអភិវឌ្ឍរីកចម្រើនមកដល់ពេលនេះ។ ឯកឧត្តមលើកឡើងទៀតថា សម្ដេចតេជោហ៊ុនសែន ត្រូវបានព្រះប្រទានឲ្យមកគ្រប់គ្រងព្រះរាជាណាចក្រកម្ពុជា ទើបធ្វើឱ្យប្រទេសនេះមានសន្តិភាពពេញបរិបូណ៍ជាមួយនឹងការអភិវឌ្ឍន៍ឥតឈប់ឈរ។

ឯកឧត្តមក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះ សម្តេចតេជោហ៊ុនសែន ដែលបានផ្ដល់ជាអំណោយ ម៉ាសចំនួន១លាន៥សែនម៉ាស ជាមួយ នឹងឧបករណ៍មួយចំនួនទៀត ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ជូនប្រទេសទីម័រ ខណៈដែលប្រទេសក្បែរខាង ក៏ដូចប្រទេសជាសមាជិកអាស៊ាន មិនបានមើលឃើញទីម័រ។ នេះជាសណ្តានចិត្តមួយដ៏ល្អបំផុតរបស់កម្ពុជាចំពោះប្រទេសទីម័រ។ បន្ថែមពីនេះទៀតប្រទេសកម្ពុជា ក៏ជាប្រទេសមួយដែលបានជួយជំរុញឲ្យមានការតស៊ូមតិ រហូតប្រទេសទីម័រ ទទួលបានឯករាជ្យ។ ឯកឧត្តម អឺមេណេហ្សុីលដូ ” គូប៉ា ” ឡូប៉េស ក៏បាន ស្នើអោយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសទីម័រ ដើម្បីឱ្យប្រទេសទីម័រ បានសិក្សារៀនសូត្រពីរាជធានីភ្នំពេញ ខណៈដែលរាជធានីភ្នំពេញបានគ្រប់គ្រងរាជធានីបានល្អទាំងសន្តិសុខ ទាំងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានរៀបរាប់ពីប្រវត្តិសាស្ត្ររបស់កម្ពុជា ជាពិសេសក្នុងអំឡុងរបបប៉ុលពតដែលបានកាប់សម្លាប់ប្រជាពលរដ្ឋ និងបំភ្លេចបំផ្លាញប្រទេសជាតិដល់ចំណុចសូន្យ ។ ប៉ុន្តែក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មិនត្រឹមតែធ្វើឱ្យប្រទេសកម្ពុជា រួចផុតពីសង្គ្រាម ហើយនាំមកនូវសន្តិភាពពេញបរិបូរណ៍ប៉ុណ្ណោះទេ តែបានអភិវឌ្ឍប្រទេសឲ្យមានការអភិវឌ្ឍរីកចម្រើនរហូតមកដល់ពេលនេះថែមទៀត។

ឯកឧត្តមបន្តថា ក្រៅពីការគ្រប់គ្រងប្រទេសមានកំណើនសេដ្ឋកិច្ចកើនឡើងហើយនោះ ការគ្រប់គ្រងនូវជំងឺ -១៩ កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ក៏បានគ្រប់គ្រងជំងឺកូវីដ-១៩នេះ បានយ៉ាងល្អប្រសើរផងដែរ ។ ឯកឧត្តមបន្តថា រដ្ឋបាលរាជធានីភ្នំពេញពិតជារីករាយណាស់ដែលបានរាប់អាន និងបានទំនាក់ទំនងល្អជាមួយនឹងប្រទេសទីម័រ ហើយចំពោះការស្នើឱ្យប្រតិភូរាជធានីភ្នំពេញ ទៅបំពេញទស្សនកិច្ចនៅទីក្រុង នៅប្រទេសទីម័រនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំប្រតិភូដើម្បីទៅបំពេញទស្សនកិច្ច ក្រោយពេលដែលជម្ងឺកូវីដ-១៩បានសាបរលាបជាមួយនឹងការបានទទួលវ៉ាក់សាំងចាក់ការពារជំងឺនេះហើយនោះ៕

img28012021006 img28012021008