Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) អភិបាលរាជធានីផ្តល់អំណោយ មនុស្សធម៌ជូនប្រ...

(Khmer) អភិបាលរាជធានីផ្តល់អំណោយ មនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះ ជនពិការ ចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ជំងឺអេដស៍ ២០២០គ្រួសារ នៅសាលាខណ្ឌកំបូល

Published Date: Friday, January 31, 2020, 1:43 PM

(Khmer)

img28012001 img28012004

 

 

 

 

 

                 ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមរាជធានី នាព្រឹកថ្ងៃ២៨ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះ ជនពិការ ចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍និងទុរគតជនចំនួន ២០២០គ្រួសារនៅសាលាខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីជួយសម្រួលការលំបាកពួកគាត់មួយគ្រា។  

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា អំណោយដែលត្រូវផ្តល់ជូនបងប្អូនប្រជាពលរដ្ឋទាំងនេះ គឺជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន តាមរយៈសាខាកាកបាទក្រហមកម្ពុជារាជធានី​ភ្នំពេញ។ 

ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរានីហ៊ុនសែនតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជនរងគ្រោះនិងជនដែលងាយរងគ្រោះ ពិសេសគឺប្រជាពលរដ្ឋដែលទទួលរងដោយគ្រោះថ្នាក់ផ្សេងៗ ដូចជាអគ្គីភ័យ គ្រោះថ្នាក់ធម្មជាតិជាដើម ដោយសម្ដេចតែងតែបានណែនាំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ពិសេសអាជ្ញាធរមូលដ្ឋានគឺត្រូវចុះឱ្យដល់លំនៅឋានប្រជាពលរដ្ឋផ្ទាល់ ដើម្បីឲ្យបានដឹងពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ពោលគឺពេលប្រជាពលរដ្ឋមានការលំបាក គឺយើងបានជួយពួកគាត់ភ្លាមៗតែម្ដង ដោយមិនឱ្យមានប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយការការអត់បាយនោះទេ ស្របតាមពាក្យស្លោកមួយថា ” ទីណាមានការលំបាកទីនោះមានកាកបាទក្រហម” ។  

លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល និងជាប្រធានអនុសាខាកាកបាទក្រហម កម្ពុជាខណ្ឌកំបូល ក្នុងឱកាសនោះក៏បានបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋងាយរងគ្រោះ ជនពិការ ចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ និងទុរគតជនទាំង២០២០គ្រួសារនេះ មួយចំនួនធំប្រជាពលរដ្ឋរស់នៅខណ្ឌកំបូលនិងមានប្រជាពលរដ្ឋពីរសង្កាត់ទៀត មកពីខណ្ឌពោធិ៍សែនជ័យ គឺសង្កាត់ត្រពាំងក្រសាំង និងសង្កាតសំរោងក្រោម ហើយក្នុងចំណោមប្រជាពលរដ្ឋទាំងជាង២ពាន់គ្រួសារនេះក្នុងមួយគ្រួសារ ទទួលបាន អង្គចំនួន៣០គីឡូក្រាម មី ១កេស ទឹកត្រី១យួ ទឹកស៊ីអ៊ីវ១យួ ស្ករស១,៥គីឡូក្រាម និងថវិកាចំនួន២ម៉ឺនរៀល៕

img28012005 img28012006 img28012003 img28012007 img28012002 img28012008