Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) អាជ្ញាធររាជធានីជម្រុញអោយគ្រូបង្រៀន មុន...

(Khmer) អាជ្ញាធររាជធានីជម្រុញអោយគ្រូបង្រៀន មុនបង្រៀនសិស្ស ត្រូវផ្សព្វផ្សាយពីផលប៉ះពាល់នៃ ភេសជ្ជៈផ្អែមនិងគ្រឿងញៀន

Published Date: Wednesday, December 25, 2019, 10:17 AM

(Khmer)

img25121903 img25121905

 

 

 

 

 

 

                កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ក្នុងអង្គប្រជុំស្តីពីការទប់ស្កាត់ការលក់នំចំណីផ្លែម និងភេសជ្ជៈផ្អែមនៅតាមសាលារៀន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យតាមបណ្ដាសាលារៀនឯកជន និងសាលារដ្ឋ ត្រូវធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់នៃភេសជ្ជៈផ្អែម និងគ្រឿងញៀន ពោលគឺលោកគ្រូ អ្នកគ្រូ មុនពេលបង្ហាត់បង្រៀនសិស្ស ត្រូវផ្សព្វផ្សាយពីផលប៉ះពាល់នៃភេសជ្ជៈផ្អែម និងគ្រឿងញៀន អោយបានជាប់ជាប្រចាំ និងរាល់ថ្ងៃដល់សិស្សានុសិស្ស ដើម្បីឲ្យសិស្សានុសិស្សទាំងអស់បានយល់ជ្រោតជ្រាបនិងមានការប្រុងប្រយ័ត្ន។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ថាបច្ចុប្បន្ននេះនៅលើពិភពលោក ជំងឺលើសជាតិស្ករ  ទឹកនោមផ្អែមបាននឹងកំពុងប្រឈមយ៉ាងខ្លាំង ក្នុងនោះនៅក្នុងប្រទេសកម្ពុជាក៏បានប្រឈមនឹងជំងឺនេះផងដែរដោយសារតែការប្រើប្រាស់ជាតិស្ករច្រើនលើសការកំណត់ និងការប្រើប្រាស់សារធាតុគីមីនៅក្នុងចំណីអាហារ។ ការប្រើប្រាស់បែបនេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សុខភាព។ ដោយមើលឃើញពីបញ្ហាប្រឈមនេះទើបរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈមន្ទីរសុខាភិបាល បានបង្កើតឲ្យមានកម្មវិធីមួយ ផ្សព្វផ្សាយនៅតាមសាលារៀន លើការកាត់បន្ថយជាតិស្ករនៅក្នុងភេសជ្ជៈ ដើម្បីឲ្យសិស្សានុសិស្សទាំងអស់មានការជ្រួតជ្រាប និងបានប្រុងប្រយ័ត្ន ពីផលប៉ះពាល់សុខភាពនេះ។ ឯកឧ្តមបន្តទៀតថា ដើម្បីជំរុញអោយការងារនេះទទួលជោគជ័យ មន្ទីរសុខាភិបាលនិងមន្ទីរអប់រំ ត្រូវតែរួមសហការគ្នាធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់នៃភេសជ្ជៈផ្អែមនេះអោយបានទូលំទូលាយ មិនថានៅតាមសាលារៀន បញ្ជ្រាបទៅអោយអាណាព្យាបាលសិស្សនិងនៅតាមទីសាធារណៈ។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ពេលដែលយើង ទទួលទានភេសជ្ជៈផ្អែម ធ្វើឲ្យពួកយើងមានអារម្មណ៍មិនឃ្លាន និងបរិភោគអាហារតិចជាងមុន។ ជាមធ្យមសូដា ភេសជ្ជះ ផ្អែម១កំប៉ុង មានជាតិស្ករប្រមាណ១០ស្លាបព្រាកាហ្វេ លើសពីកម្រិតអង្គការសុខភាពពិភពលោក កំណត់ប្រមាណ ៦ ស្លាបព្រាកាហ្វេក្នុង ១ ថ្ងៃ។ ការបរិភោគភេសជ្ជៈផ្អែម អាចកើតមានហានិភ័យ .ការធាត់ទឹកនោមផ្អែម ដង្កូវ ស៊ីធ្មេញ ជំងឺបេះដូងជាដើម៕

img25121906 img25121904 img25121902 img25121901