Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីក្រុងពាល...

(Khmer) រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីក្រុងពាលី បើកការដ្ឋានសាងសង់ស្ពានបេតុង និងស្ពានខ្សែកាបតំបន់អភិវឌ្ឍន៍កោះនរា

Published Date: Monday, October 26, 2020, 3:21 PM

(Khmer)

img25102004 img25102008

 

 

 

 

 

            រដ្ឋបាល​រាជធានី​ភ្នំពេញ បានរៀបចំ​ពិធី​ក្រុង​ពាលី បើក​ការដ្ឋាន​ដំណើរការ​សាងសង់​ស្ពាន​បេតុង​ពី​ផ្លូវជាតិ​លេខ​១ ទៅកាន់​តំបន់​អភិវឌ្ឍន៍​កោះនរា និង​ស្ពានបេតុង​ខ្សែកាប​ពី​តំបន់​កោះនរា ទៅកាន់​ទីក្រុង​រណប​កោះ​ពេជ្រ ស្ថិតនៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។ ពិធី​តាមបែប​សាសនា​នេះ ធ្វើឡើង​នា​រសៀល​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ ឯកឧត្តម ឃួ​ង ស្រេង អភិបាល ​នៃគណៈអភិបាលរាជធានី​ភ្នំពេញ និង​លោក​ឧកញ៉ា ពុង ឃាវ​សែ ប្រធាន​ក្រុមហ៊ុន OCIC​។​

​            ពិធី​ក្រុង​ពាលី​នេះ ធ្វើឡើង​ក្នុងន័យ​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី សុំ​សេចក្តីសុខ​ចម្រើន​នៅមុន​ពេល​បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង​នេះ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០​នេះ ដែល​នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​    ដ៏​ខ្ពង់ខ្ពស់​របស់សម្តេចអគ្គមហាសេនាបតីតេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រ​កម្ពុជា។

​ ​           ស្ពាន​ត​ភ្ជាប់​ពី​កោះ​ពេជ្រ ទៅ​កោះនរា មាន​ប្រវែង ៨២៤​ម៉ែត្រ មាន​ទទឹង ២៤,៥០​ម៉ែត្រ​។ ផ្លូវ​នេះ​គ្រោង​ចំណាយពេល​សាងសង់ ៣៥​ខែ​។

​            ដោយឡែក​ស្ពាន​ភ្ជាប់​ពី​ក្រុង​រណប​កោះនរា ទៅកាន់​ផ្លូវជាតិ​លេខ​១ មាន​ប្រវែង ៦០​ម៉ែត្រ ទទឹង ២១​ម៉ែត្រ គ្រោង​ចំណាយពេល​សាងសង់ ១២​ខែ​។​

​            ស្ពានបេតុង​ខ្សែ​កា​ប្លិ៍​១​ខ្សែ​នេះ នៅពេល​សាងសង់​រួច នឹងចូលរួម​ចំណែក​ជួយ​សម្រួលការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​ផ្លូវជាតិ​លេខ​១​។ ជាពិសេស​ជួយ​កាត់បន្ថយ​ការកកស្ទះ នៅ​ស្ពាន​ព្រះមុនីវង្ស​។​

​            សូមបញ្ជាក់ថា នៅ​កោះនរា ស្ថិត​ក្នង​ភូមិសាស្ត្រ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ត្រូវបាន​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន OCIC ធ្វើជា​ទីក្រុង​រណប​ថ្មី​លើ​ផ្ទៃដី​ជាង ១០០​ហិកតា​។ គម្រោង​នេះ​នឹងត្រូវ​រៀបចំ​អភិវឌ្ឍន៍ ដូច​ទៅនឹង​ទីក្រុង​កោះ​ពេជ្រ​នាពេល​បច្ចុប្បន្ន​ដែរ​៕​

img251020017 img251020011 img251020010 img25102002 img25102009 img251020012 img25102003 img251020013 img25102005 img25102007 img251020016 img251020014 img25102006 img251020015