Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) អាជ្ញាធររាជធានី ជំរុញឲ្យពង្រឹងសន្តិសុខស...

(Khmer) អាជ្ញាធររាជធានី ជំរុញឲ្យពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំសាកល

Published Date: Monday, December 23, 2019, 2:50 PM

(Khmer)

img23121906img23121905

 

 

 

 

 

                អាជ្ញាធររាជធានីភ្នំពេញ ជំរុញឲ្យពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំសាកល ដែលនិងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។

                វិធានខាងលើនេះត្រូវបានបង្ហាញឡើងកាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

 ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថាបុណ្យគ្រីសស្មាស និងបុណ្យសាកលនិងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ ដូច្នេះទេ អាជ្ញាធរខណ្ឌទាំង១៤ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវពង្រឹងទៅលើផ្នែកសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ដើម្បីផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋបានសប្បាយនៅក្នុងពិធីបុណ្យខាងលើនេះ។ ដូច្នេះទេអ្វីដែលយើងត្រូវធ្វើនោះគឺការរក្សាអោយបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ជាមួយនិងការសម្រួលបញ្ចៀសការកកស្ទះចរាចរណ៍ ខណៈដែលប្រជាពលរដ្ឋនឹងចូលរួមសប្បាយរីករាយក្នុងពិធីបុណ្យនេះ។ 

ឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា ការបង្ក្រាបល្បែងស៊ីសងនិងការបង្ក្រាបទៅលើគ្រឿងញៀន ជាបញ្ហាដ៏ធំ ដែលអាជ្ញាធរមានសមត្ថកិច្ចត្រូវតែបង្ក្រាបឲ្យខាងតែបាន។ លោកបញ្ជាក់ថា ល្បែងស៊ីសងជាដើមចមបង្កឲ្យមានអសន្តិសុខនៅក្នុងសង្គម ដែលយើងត្រូវរួមគ្នាដើម្បីបង្ក្រាប ដូចជាល្បែងជល់មាន់តាមអនឡាញ ល្បែងជល់មាន់នៅនឹងកន្លែង និងល្បែងស៊ីសងច្រើនប្រភេទទៀត ហើយការងារនេះ ឃើញថាអភិបាលខណ្ឌក៏បានដឹកនាំដើម្បីបង្ក្រាបបានជាច្រើនករណីផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យល្បែងស៊ីសងមានការថមថយនឹងឈានទៅដល់ការលុបបំបាត់ទាំងស្រុង។ 

ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនវិញ ឯកឧត្តមបានបញ្ជាក់ផងដែរថា នៅក្នុងខែវិច្ឆិកានេះ យើងបង្ក្រាបករណីគ្រឿងញៀនបានចំនួន១៨៧ករណី ឃាត់ខ្លួនជនសង្ស័យបាន ៣៣៩នាក់ បើប្រៀបធៀបទៅនឹងខែតុលាកើនឡើង៤ ករណី។ ករណីគ្រឿងញៀននេះដែរពោកគឺក្រោយបើកយុទ្ធនាការបង្ក្រាបទៅលើទីតាំងក្លឹបកំសាន្តធំៗមួយចំនួនមក ឃើញថា មានភាពធូស្រាលបន្តិច។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្តម ស ថេត នៅតែបញ្ជាក់ថា ទីតាំងធំៗមួយចំនួននោះមិនប្រាកដថា មិនមានការធ្វើចរាចរគ្រឿងញៀននោះទេ។ ដោយសារតែពេលនេះតាមក្លិបធំៗមួយចំនួនណានោះ គឺពួកគេធ្វើសកម្មភាពហាក់មានភាពវៃឆ្លាតជាងមុនដែលធ្វើឲ្យយើងពិបាកក្នុងការរកវត្ថុតាង ដើម្បី បង្ក្រាបទៅលើក្លឹបកម្សាន្តធំៗទាំងនោះ។ ប៉ុន្តែទោះបីជាជាយ៉ាងណាក្តីយើងនៅតែខិតខំប្រឹងប្រែង ដើម្បីឈានទៅដល់ការបង្ក្រាបគ្រឿងញៀននេះឲ្យមានប្រសិទ្ធភាព។ 

ឯកឧត្តមស្នងការបានបញ្ជាក់ទៀតថា តំបន់បឹងកក់ផ្លូវ R៦ ឃើញថា បាននឹងកំពុងតែធ្វើសកម្មភាពយ៉ាងសកម្មទៅលើការជួញដូរនិងប្រើប្រាស់គ្រឿងញៀន ដោយពួកគេធ្វើសកម្មភាពជួញដូរគ្រឿងញៀនយ៉ាងសកម្ម បើទោះបីយើងបានបង្ក្រាបជាញឹកញាប់ក្តី។  បញ្ហានេះបើយើងមិនមានវិធានការឲ្យបានខ្លាំងទេ តំបន់បឹងកក់R៦នេះអាចនឹងក្លាយជាតំបន់ដូចទៅនឹងតំបន់ត្រពាំងឈូកមុខមន្ទីរពេទ្យលោកសង្ឃអញ្ចឹងដែរ។ បញ្ហានេះយើងគួតែមានវិធានការអោយបានក្តៅបំផុតដើម្បីធ្វើយ៉ាងណាកុំឱ្យទីតាំងនេះមានការជួញដូរនិងប្រើប្រាស់គ្រឿងញៀនបន្តទៀត។

 ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា បើគិតនៅទូទាំងប្រទេស ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនបើប្រៀបធៀបទៅនឹងបទល្មើសផ្សេងៗ ឃើញថា បទល្មើសនេះកើនលើសគេរហូតដល់ ៥០%៕

img23121906 img23121907img23121909img23121908