Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) រដ្ឋបាលរាជធានីភ្នំពេញ ទទួលសំភារៈសម្រាប់...

(Khmer) រដ្ឋបាលរាជធានីភ្នំពេញ ទទួលសំភារៈសម្រាប់ ប្រយុទ្ធប្រឆាំងមេរោគកូវីត-១៩ ពីក្រុង សៀងហៃ

Published Date: Wednesday, April 22, 2020, 8:54 AM

(Khmer)

img22042008 img22042004

 

 

 

 

 

 

            អភិបាលនៃគណៈអភីបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានទទួលអំណោយជាសំភារៈសម្រាប់ប្រយុទ្ធប្រឆាំងមេរោគកូវីត-១៩ ពីក្រុងសៀងហៃប្រទេសចិន ខណៈដែលជម្ងឺវីរុសកូវីដ-១៩នេះបាននឹងកំពុងវាយលុកយ៉ាងខ្លាំង នៅលើពិភពលោក ហើយក្នុងនោះប្រទេសកម្ពុជារបស់យើងបាននឹងកំពុងប្រឈមដែរនោះ។

            ពិធីប្រគល់នឹងទទួលនេះ បានធ្វើឡើងនា នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ  ក្រោមវត្តមាន   ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភីបាលរាជធានីភ្នំពេញនិង ឯកឧត្តម វ៉ាងវិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីមួយចំនួនទៀតផងដែរ។

            សម្ភារះដែលបានប្រគល់និងទទួលនេះ រួមមាន ម៉ាស់អិន៩៥ ចំនួន៣០០០ម៉ាស់, ម៉ាស់ធម្មតាចំនួន២០០០០ម៉ាស និងខោអាវការពារមេរោគចំនួន៥០០កំប្លេរ។

            ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសចិនដែលតែងតែជួយកម្ពុជាពិសេសក្នុងកាលៈទេសៈនេះ បើទោះបីថានៅក្នុងប្រទេសចិនបាននិងកំពុងប្រឈមនឹងបញ្ហាការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ក៏ដោយ ប៉ុន្តែចិននៅតែបន្តជួយមកកម្ពុជា ដោយបានបញ្ជូននូវគ្រឿងបរិក្ខារ ដើម្បីការពារទប់ស្កាត់នូវជំងឺនេះមកអោយកម្ពុជាដែរ។ នេះគឺជាមិត្តដ៏ល្អបំផុត ដែលជួយគ្នាក្នុងគ្រាក្រ។

            ឯកឧត្តមក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ-១៩នេះ ដោយត្រូវការពារខ្លួនឱ្យបានល្អប្រសើរទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺកុំភ័យខ្លាំងពេកនិងកុំហ៊ានខ្លាំងពេក បន្តធ្វើអនាម័យឲ្យបានជាប់ជាប្រចាំ ពិសេស លាងដៃ ពាក់ម៉ាស់ការពារ ជៀសអោយបានការជួបជុំប្រមូលផ្តុំគ្នាជាដើម ។

            ឯកឧត្តម វ៉ាងវិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា  ក្នុងឱកាសនោះផងដែរ បានមានប្រសាសន៍លើកឡើងថា ប្រទេសចិននិងចូលរួមជាមួយកម្ពុជា ដើម្បីទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងប្រទេស   កម្ពុជា។ ប្រទេសចិនគាំទ្រនិងជួយកម្ពុជាជានិច្ច ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ ដោយកន្លងមកយើងបានបញ្ជូននូវគ្រឿងបរិក្ខាជាមួយនឹងពេទ្យជំនាញមកជួយកម្ពុជា ហើយចំពោះមុខប្រទេសចិន នឹងបន្តជួយកម្ពុជា បើប្រទេសកម្ពុជាត្រូវការឱ្យប្រទេសចិនជួយនោះ។

            គួរបញ្ជាក់ផងដែរថា ទីក្រុងសៀងហៃនៃប្រទេសចិន បានមានទំនាក់ទំនងសហប្រតិបត្តិការណ៍ល្អជាមួយរាជធានីភ្នំពេញជាយូមកហើយ និងបានចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាកាលពីថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០០៨ ដែលមកដល់ពេលនេះ មានអាយុកាលជាង១០ឆ្នាំហើយ៕

img22042003 img22042001 img22042006 img22042005