Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ប្រគល់អាកុល...

(Khmer) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ប្រគល់អាកុល ជូនផ្សារទាំង២៥ នៅក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩

Published Date: Saturday, March 20, 2021, 5:20 PM

(Khmer)

img200321003 img200321008

 

 

 

 

             អាកុលជាច្រើនប៊ីដុងត្រូវបាន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគល់ជូនផ្សារទាំង២៥ នៅក្នុងរាជធានីភ្នំពេញ ដើម្បីអោយប្រធានផ្សារទាំងអស់យកទៅប្រើប្រាស់ក្នុងការចូលរួមចំណែកបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈដែរជំងឺនេះ បាននឹងកំពុងរីករាលដាលចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។

ពិធីប្រគល់ និងទទួលខាងលើនេះ បានធ្វើឡើងនារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយក្នុងមួយផ្សារៗ ទទួលបានអាកុលចំនួន៦ប៊ីដុង។

ជុំវិញការរាតត្បាតជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ បើតាមប្រធានផ្សារនីមួយៗបានរាយការណ៍ជូនអភិបាលរាជធានី​​ភ្នំពេញថា ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះផ្សារទាំង២៥ នៅក្នុងរាជធានីភ្នំពេញ មានផ្សារមួយចំនួនបានថយចុះទាំងអាជីវករ និងអ្នកចូលទិញទំនិញ ប្រមាណ៥០ភាគរយ ផ្សារខ្លះទៀតថយចុះប្រមាណ៤០ភាគរយ ដោយសារតែពួកគេខ្លាចឆ្លងជម្ងឺកូវីដ-១៩។ ចំណែកអាជីវករ វិញ ដោយមិនសូវមានអ្នកចូលទិញក៏បានបង្ខំចិត្តបិទតូបតែម្តង។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រោមការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រធានផ្សារទាំងអស់បានប្រកាន់ភ្ជាប់នូវវិធានរបស់ក្រសួងសុខាភិបាល គឺការតម្រូវអោយពាក់ម៉ាស បាញ់អាកុល វាស់កំដៅ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់ដូវីដ StopCovid នៅតាមច្រក ចេញ ចូលផ្សារ ពិសេសគឺការអនុវត្ត៣កុំ និង៣ការពារ៕

img200321002 img200321001 img200321006 img200321005