Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ប្រជាពលរដ្ឋរងផលប៉ៈពាល់ពីគម្រោងអភិវឌ្ឍន៍...

(Khmer) ប្រជាពលរដ្ឋរងផលប៉ៈពាល់ពីគម្រោងអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ទទួលបាន សំណងជាង៩០ភាគរយហើយ

Published Date: Monday, January 20, 2020, 5:00 PM

(Khmer)

img20012010 img20012013

 

 

 

 

 

                 រដ្ឋបាលរាជធានីភ្នំពេញនិងក្រុមហ៊ុនអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ OCIC ដោះស្រាយសំណងជូនប្រជាពលរដ្ឋដែលរងផលប៉ៈពាល់ នៃគម្រោងនេះសម្រេចបានជាង៩០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅពេលឆាប់ៗខាងមុខនេះ ។ 

ក្នុងពិធីប្រគល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន៥១គ្រួសារដែលរងផលប៉ៈពាល់ពីគគ្រោងអភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះ   ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន៥១គ្រួសារនាពេលនេះ គឺជាលើកទី៥ហើយ ដែលសរុបទំាងអស់ចំនួន៣៤១ប័ណ្ណ ដែលគ្រោង នឹងបញ្ចប់នាពេលឆាប់ៗនេះ។  ឯកឧតត្តមអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ការចែកប័ណ្ណប្រគល់ផ្ទះជូនប្រជាពលរដ្ឋដែលរងផលប៉ៈពាល់ពីគម្រោងអភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារនេះ ជាការឆ្លុះបញ្ចាំងនៃការយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការធានាសិទ្ធិកាន់កាប់ស្របច្បាប់របស់        ប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងកាត់បន្ថយភាពក្រីក្រ រួមទំាងរួមចំណែកការពង្រឹងយុត្តិធម៌ និងសេ្ថរភាពសង្គម។   

លោក ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនអូស៊ីអាស៊ីបានឲ្យដឹងថា មកដល់ពេលនេះក្រុមហ៊ុន អូស៊ីអាស៊ីបានដោះស្រាយផលប៉ៈពាល់ជូនប្រជាពលរដ្ឋបានចំនួន ៩២,០៦% ហើយ ខណៈនៅសល់ជាង៧ភាគរយឬជាង៨០គ្រួសារទៀតនឹងត្រូវដោះស្រាយបញ្ចប់នាពេលដ៏ខ្លីខាងមុខ។ 

លោកបានបញ្ជាក់ថា ក្រុមហ៊ុនបាននឹងកំពុងអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារឲ្យក្លាយទៅជា    ទីក្រុងទំនើបនៅពេលខាងមុខនេះ ដោយមានទាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម អគាររដ្ឋបាល សួនច្បារ ផ្លូវគមនាគមន៍ធំទូលាយ សួនកម្សាន្តរ និងអគារលំនៅដ្ឋានប្រណិតៗ  ផ្សារទំនើប សម្រាប់ការរស់នៅបែបស៊ីវិល័យរបស់ប្រជាពលរដ្ឋក្នុងទីក្រុង។   

សូមបញ្ជាក់ថា ការអភិវឌ្ឍទីក្រុងរណបជ្រោយចង្វារ គឺជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី របស់លោក លោក ពុង ឃាវសែ ទទួលបានសិទ្ធិវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណជាង២ពាន់លានដុល្លារ ដោយប្រើរយៈពេលសាងសង់ប្រមាណជា ១៥ឆ្នាំ គិតចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២៦លើផ្ទៃដីទំហំ៣៨៧ហិចតា ក្នុងគោលដៅប្រែក្លាយតំបន់នេះឲ្យទៅជាទីក្រុងរណបរាជធានីភ្នំពេញដែលបំពាក់ទៅដោយហេដ្ឋាចរនាសម្ពន្ធ័រូបវន្ត័យ៉ាងសំបូរបែប៕

img20012007 img20012008 img20012006 img20012005 img20012010 img20012002