Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជ...

(Khmer) ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ

Published Date: Monday, September 20, 2021, 1:20 PM

(Khmer)

img199217 img199213

 

 

 

 

 

            ដើម្បីជំរុញឱ្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩  ជូនកុមារអាយុចាប់ពី  ០៦ឆ្នាំ  ដល់ក្រោម  ១២ឆ្នាំ  ទទួលបាននូវភាពរលូន និងជោគជ័យ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃអាទិត្យទី១៩ ខែកញ្ញា  ឆ្នាំ២០២១នេះ ឯកឧត្តម  ឃួង  ស្រេង  អភិបាល  នៃគណៈអភិបាលរាជធានីភ្នំពេញ អមដំណើរដោយលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បាន ចុះទៅពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩  ជូនកុមារអាយុចាប់ពី  ០៦ឆ្នាំ  ដល់ក្រោម  ១២ឆ្នាំ  នៅក្នុងមន្ទីរពេទ្យបង្អែកដង្កោ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

            យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាល រាជធានីភ្នំពេញ បានដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារដែលមានអាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់ដូសទី១ ចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ និងសម្រាប់​ដូសទី២ ចាប់ផ្តើមពីថ្ងៃទី០៨ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ រៀងរាល់ម៉ោង ០៨:០០នាទីព្រឹក ដល់ម៉ោង ១៧:០០នាទីរសៀល តាមរយៈការអញ្ជើញ និងទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដែលមានចំនួន ៤២ ទីតាំង នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

            គួរបញ្ជាក់ថា តាំងពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ដែលជាថ្ងៃដំបូងនៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងថ្ងៃបន្តបន្ទាប់គ្នា នាប៉ុន្មានថ្ងៃនេះ យុទ្ធនាការនេះគេបានឃើញនៅតាមមណ្ឌលសុខភាពទាំង០៨ នៅរាជធានីភ្នំពេញ មានអាណាព្យាបាល ឪពុកម្ដាយរបស់កុមារ បាននាំកូនចៅរបស់ខ្លួនទៅចាក់វ៉ាក់សាំងយ៉ាងច្រើនកុះករ ជាមួយនឹងភាពក្លាហានរបស់កុមារផងដែរ ដើម្បីឆាប់បានចូលរៀនសូត្រដូចដើមវិញ ហើយក្នុងព្រឹត្តិការណ៍នេះគេក៏បានឃើញ អភិបាល នៃគណៈអភិបាលខណ្ឌនីមួយៗ បានចុះទៅសម្របសម្រួលនៅតាមទីតាំងនៃការចាក់វ៉ាក់សាំងទាំងនោះផងដែរ ដើម្បីឲ្យដំណើរការនៃការចាក់វ៉ាក់សាំងនេះប្រព្រឹត្តិទៅដោយរលូន និងទទួលបានជោគជ័យ៕

img199212 img199213 img199214 img199211

 

 

 

 

 

 

 

 

 

 

img199217 img199218