Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅក្នុងភូ...

(Khmer) ប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ បានទទួលអំណោយ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

Published Date: Monday, May 17, 2021, 3:46 PM

(Khmer)

img170521b5 img170521b6

 

 

 

 

 

             អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានប្រកាសថា៖បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ទាំងអស់ បើមានជីវភាពខ្វះខាត ត្រូវការស្បៀងអាហារ ដើម្បីហូបចុក សូមបងប្អូនទាក់ទងមកមេភូមិ ឬទៅទីស្នាក់ការគណៈបក្សប្រជាជនកម្ពុជាសង្កាត់របស់បងប្អូន នោះក្រុមការងារនឹងចែកជូនបងប្អូនភ្លាម។ រដ្ឋបាលរាជធានីភ្នំពេញ មិនខ្វះទេស្បៀងអាហារសម្រាប់ចែកជូនបងប្អូន ដោយមានទាំងស្បៀងអាហាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្បៀងអាហាររបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងស្បៀងអាហាររបស់សប្បុរសជននានាថែមទៀត។

            នេះបើតាមការបញ្ជាក់ឲ្យដឹងពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលឯកឧត្តមនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ចំនួន ៤២០គ្រួសាររស់នៅក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ។

            ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ទៀតថា ៖ កន្លងមករដ្ឋបាលរាជធានី ខណ្ឌ និងសង្កាត់ បានយកចិត្តទុកដាក់ណាស់ក្នុងការជួយដោះស្រាយការលំបាករបស់បងប្អូនជាបន្តបន្ទាប់ ជាក់ស្ដែងនៅថ្ងៃនេះបងប្អូនកម្មករ កម្មការិនី ចំនួន ៤២០គ្រួសាររស់នៅក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ បានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុងក្នុងមួយគ្រួសារ។

            ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានលើកឡើងទៀតថា ៖ សម្ដេចតេជោ ហ៊ុន សែន បានស្វែងរកអ្នកវិនិយោគទុន មកបើករោងចក្រឱ្យកាន់តែច្រើន ធ្វើឱ្យបងប្អូនមានការងារធ្វើ មានប្រាក់បៀរវត្សខ្ពស់ មានទាំងម៉ូតូ ឡានជិះថែមទៀត។ បន្ថែមពីនេះទៀត ក្នុងកាលៈទេសៈនៃការរីករាលដាលជម្ងឺកូវីដ-១៩នេះ សម្ដេចតេជោបានស្វែងរកវ៉ាក់សាំងមកចាក់ជូនពលរដ្ឋជាបន្តបន្ទាប់ទៀត។ មិនថាតែកូវីដ-១៩ទេ បងប្អូនដែលរងគ្រោះដោយទឹកជំនន់ ខ្យល់ព្យុះ ក៏តែងទទួលបានការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែនផងដែរ។

ពេលមានគ្រោះមហន្តរាយកើតឡើង គឺតែងតែមានសម្ដេចតេជោចេញមុខជួយ មិនមែនធ្វើយូរទៅក្រទៅៗ ដូចក្រុមមួយនោះនិយាយទេ សូមបងប្អូនកុំជឿការឃោសនារបស់ក្រុមមួយនោះឱ្យសោះ ពួកគេគ្មានអ្វីជួយបងប្អូនទេ សូម្បីតែម៉ាសមួយ អង្ករមួយគីឡូក្រាម ចែកជូនបងប្អូនក៏គ្មានដែរ។

            ក្នុងពិធីប្រគល់អំណោយនោះដែរ ប្រជាពលរដ្ឋ បានលើកដៃដប់អរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងសម្តេចតេជោ ហ៊ុន សែន ដែលបាននាំយកអំណោយទាំងនេះ មកចែកជូនពួកគាត់នាពេលនេះ។ ដោយគាត់លើកឡើងថា ៖«យប់មិញខ្ញុំសុបិន្តថា បានទទួលអំណោយ។ គាត់រំភេីបកេងអត់លក់  ហេីយនៅពេលឃេីញឯកឧត្តមអភិបាលរាជធានី ចុះមកផ្ទាល់គាត់មានអារម្មណ៍ ក្តុកក្តួលក្នុងចិត្ត  សូមអរគុណហើយ លោកប្រធានភូមិ  និងអភិបាលខណ្ឌដែលបានរៀបចំឱ្យពួកគាត់ទទួលបានអំណោយនាពេលនេះ៕

img170521b3 img170521b9 img170521b11 img170521b5 img170521b8 img170521b6 img170521b16 img170521b15 img170521b14 img170521b13 img170521b7 img170521b10 img170521b2 img170521b1