Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្តម ឃួង ស្រេង ចែកបាយកញ្ចប់ និងទឹកបរ...

(Khmer) ឯកឧត្តម ឃួង ស្រេង ចែកបាយកញ្ចប់ និងទឹកបរិសុទ្ធជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព

Published Date: Friday, October 16, 2020, 10:35 AM

(Khmer)

img161020a03 img161020a01

 

 

 

 

 

                ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ជន់លិចលំនៅឋានរបស់ពួកគាត់ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញជម្លៀសមកកាន់ទីទួលសុវត្ថិភាពរួចហើយ ដោយបានទទួលការឧបត្ថម្ភជាបាយកញ្ចប់ ទឹកបរិសុទ្ធជាមួយនឹងការដាក់អោយស្នាក់នៅក្រោមរោងប្រក់តង់ ដែលរៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ។

                ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី ១៥តុលានេះដែរ ពោលគឺក្រោយពីដើរចែកបាយកញ្ចប់ជូនប្រជាពលរដ្ឋគ្រប់គ្នាហើយ ឯកឧត្តមក៏បានបន្តដំណើរ ដោយឡើងជិះលើរថយន្តទ្រុងរបស់កងទ័ពជើងទឹក ដើម្បីពិនិត្យមើលស្ថានភាពប្រជាពលរដ្ឋរងគ្រោះនៅតាមផ្ទះ ផ្លូវចំការដូង(២១៧)ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោនេះ ដើម្បីបន្តកិច្ចការងារលើការងារសង្គ្រោះ និងបានដឹងពីស្ថានភាពពិតជាក់ស្តែង។

            ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅយប់នេះ កម្លាំងនឹងចេញល្បាត ពីស្ពានព្រែកជ្រៃ ដល់រង្វង់មូលគួរស្រួវ បើបងប្អូនប្រជាពលរដ្ឋមិនទាន់ចេញពីផ្ទះ ហើយត្រូវការសង្គ្រោះបន្ទាន់ សូមបងប្អូនទំនាក់ទំនងមកកាន់អាជ្ញាធរសង្កាត់ស្ពានថ្ម ដែលមានលេខទូរស័ព្ទ 015 466654 \ 0974932111 និងលោកមេប៉ុស្តិ៍លេខ 088 9554956 \ 0979595686 ។

img161020a04 img161020a05 img161020a06 img161020a07 img161020a08 img161020a09