Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) អភិបាលរាជធានី ណែនាំអោយមន្ទីរសាធារណការ ដ...

(Khmer) អភិបាលរាជធានី ណែនាំអោយមន្ទីរសាធារណការ ដាំស្មៅ ជួសដើមឈើដែលងាប់និងដាំផ្កានៅតាមចិញ្ចើមផ្លូវទាំងអស់នៅក្នុងបរិវេនវិមានឈ្នេះឈ្នះ

Published Date: Saturday, August 15, 2020, 9:30 AM

(Khmer)

img1508202005 img1508202004

 

 

 

 

 

            អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានធ្វើការណែនាំអោយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដាំស្មៅ ជួសដើមឈើដែលងាប់ និងដាំផ្កានៅតាមចិញ្ចើមផ្លូវទាំងអស់នៅក្នុង     បរិវេនវិមានឈ្នេះឈ្នះ ជាមួយនឹងការណែនាំអោយសន្តិសុខសណ្តាប់ធ្នាប់ប្រាប់ទៅប្រជាពលរដ្ឋដែលទៅដើរលេងកំសាន្តនៅក្នុងវិមាននេះទុកដាក់សំរាមអោយបានល្អផងដែរ។

            ការណែនាំបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០នេះ ខណៈដែរ ឯកឧត្តម ឃួង ស្រេង ដឹកនាំអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធមួយចំនួនចុះត្រួតពិនិត្យមើលវិមានឈ្នះឈ្នះនិងតាមបណ្ដោយមហាវិថីឈ្នះឈ្នះនេះ ដើម្បីធ្វើយ៉ាងណាឱ្យបរិវេនវិមានឈ្នះឈ្នះ និងនៅតាមបណ្តោយផ្លូវនេះ មានសណ្តាប់ធ្នាប់សោភណ្ឌភាព បរិស្ថាន និងអនាម័យល្អ។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា  នៅក្នុងបរិវេនវិមានឈ្នះឈ្នះនេះ ក្នុងមួយថ្ងៃមួយថ្ងៃមានប្រជាពលរដ្ឋមកដើរលេងកំសាន្តរាប់ពាន់នាក់ ដូច្នេះកម្លាំងសន្តិសុខសណ្តាប់ធ្នាប់របស់យើង ត្រូវណែនាំពួកគាត់អោយទុកដាក់សម្រាមអោយបានល្អ ដើម្បីអោយពួកគាត់មានទំលាប់ល្អ។ បន្ថែមពីនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវដាំស្មៅ ជួសដើមឈើ ដែលងាប់ និងដាំផ្កានៅតាមចិញ្ចើមផ្លូវទាំងអស់នៅក្នុងបរិវេនវិមានឈ្នេះឈ្នះនេះអោយបានល្អស្អាតបន្ថែមទៀត។

            គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៣ ខែសីហាកន្លងមកនេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានដឹក នាំអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធមួយចំនួន ចុះត្រួតពិនិត្យមើលវិមានឈ្នះឈ្នះ និងតាមបណ្ដោយមហាវិថីឈ្នះឈ្នះម្តងរួចមកហើយ ហើយកាលណោះ ឯកឧត្តមអភិបាលបានណែនាំដល់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការសំអាតធូលីដី ភក់ នៅលើបណ្ដោយផ្លូវនេះឱ្យបានស្អាត ជាមួយនឹងការប្រើគ្រឿងចក្រកៀទឹកដក់ នៅតាមបណ្តោយផ្លូវនេះបញ្ចូលទៅក្នុងលូ។ ក្រោយពីមានការណែនាំបែបនេះ មកដល់ថ្ងៃនេះ ឃើញថាទាំងបរិវេណវិមានឈ្នះឈ្នះ និងតាមបណ្ដោយមហាវិថីឈ្នះឈ្នះ មានសោភណ្ឌភាព បរិស្ថានល្អប្រសើរហើយ។ ដោយឡែកនៅតាមបណ្តោយផ្លូវនេះក៏មានសណ្តាប់ធ្នាប់ល្អប្រសើរហើយដែរ៕

img1508202001 img1508202002 img1508202003 img1508202006 img1508202007 img1508202008