Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) អាជ្ញាធរចុះដករបាំងថ្ម និងសម្របសម្រួលបញ្...

(Khmer) អាជ្ញាធរចុះដករបាំងថ្ម និងសម្របសម្រួលបញ្ចុះថ្លៃ បន្ទប់ជូនកម្មករ នៅតំបន់បិទខ្ទប់នៅសង្កាត់ស្ទឹងមានជ័យទី១

Published Date: Friday, May 14, 2021, 2:51 PM

(Khmer)

img1405213 img1405211

 

 

 

 

 

                នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ អមដំណើរដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានចុះដកប៉ារ៉ាស់នៅតំបន់បិទខ្ទប់ ក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យទី១ និងបន្តចុះសម្របសម្រួលកម្មករ កម្មការិនី ដែលតវ៉ាអោយម្ចាស់ផ្ទះជួលបញ្ចុះតម្លៃ ថ្លៃឈ្នួល ថ្លៃទឹក-ភ្លើង ចំនួន ៤០៤បន្ទប់ ស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានធ្វើការសម្របសម្រួល រវាងម្ចាស់ផ្ទះជួល និងកម្មករ កម្មការិនី ដែលបានទាមទារឲ្យមានការបញ្ចុះថ្លៃផ្ទះជួល ហើយឯកឧត្ដម បានបន្តថា ដោយសារតែពួកគាត់(កម្មករ កម្មការិនី)គ្មានការងារធ្វើ ក្នុងកំឡុងពេលបិទខ្ទប់ នៃតំបន់ក្រហម ដោយមិនអនុញ្ញាតឲ្យពួកគាត់ចេញពីផ្ទះ ដើម្បីបំពេញការងារផ្សេងៗ និងគ្មានប្រាក់ចំណូលក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ ។

ក្នុងការចុះសម្របសម្រួលនេះដែរ ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា ឯកឧត្ដម នឹងសុំការយោគយល់ពី ភាគីខាងម្ចាស់ផ្ទះជួល ដើម្បីបញ្ចុះថ្លៃឈ្នួលតាមការស្នើសុំរបស់ កម្មករ កម្មការិនី។

សូមបញ្ជាក់ផងដែរថា ក្នុងមួយបន្ទប់ ថ្លៃឈ្នួល ៥០ដុល្លារ ហើយកម្មករ កម្មការិនី ស្នើសុំនៅត្រឹម ២៥ដុល្លារ ក្នុងមួយបន្ទប់ ។

img1405219 img1405216 img1405212 img1405213 img1405214 img1405215 img1405217 img1405218