Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ការដោះស្រាយចរាចរនៅច្រមុះជ្រូក ក្បាលថ្នល...

(Khmer) ការដោះស្រាយចរាចរនៅច្រមុះជ្រូក ក្បាលថ្នល់និងដោះស្រាយបាន៥០%បន្ថែមទៀត ក្រោយពីដកការ៉ាសសាំងសូគីមិចចេញពីចំណុចនេះ

Published Date: Monday, April 13, 2020, 4:08 PM

(Khmer)

img1304202006 img1304202002

 

 

 

 

 

           ការដោះស្រាយចរាចរនៅចំណុចច្រមុះជ្រូកក្បាលថ្នល់ ប្រសព្វនឹងមហាវិធីសម្ដេចតេជោហ៊ុនសែន(ផ្លូវ៦០ម៉ែត្រ)និងអាចដោះស្រាយបាននូវសារាចរ៥0%បន្ថែមទៀត ក្រោយពីរដ្ឋបាលលរាជធានីភ្នំពេញ ដកយកការ៉ាសសាំងសូគីមិុចនៅចំណុចច្រមុះជ្រូកក្បាលថ្នល់នេះចេញ។

            នេះបើតាមការបង្ហាញឱ្យដឹងនៅក្នុងកិច្ចប្រជុំមួយជាមួយនឹងអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធមួយចំនួន កាលពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

            ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់នៅក្នុងកិច្ចប្រជុំនោះថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សារកដំណោះស្រាយធ្វើយ៉ាងណាដោះស្រាយឲ្យបានល្អប្រសើរ លើបញ្ហាចរាចរនៅចំណុចផ្លូវច្រមុះជ្រូកក្បាលថ្នល់ប្រសព្វនឹងមហាវិធីសម្ដេចតេជោហ៊ុនសែនឬ(ផ្លូវ៦០ម៉ែត្រ) ខណៈដែលផ្លូវនេះមានការកកស្ទះចរាចររាល់ថ្ងៃុ។   

            ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ដើម្បីដោះស្រាយនូវការកកស្ទះនៅតំបន់នេះ រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ខ្លាំងណាស់ ដោយយើងបានកសាងស្ពានអាកាសក្បាលថ្នល់ ហើយចំពោះមុខច្រមុះជ្រូកក្បាលថ្នល់នេះ ជាគោលការណ៍យើងនឹងយកការ៉ាសសាំងសូគីមិុចមួយនៅចំណុចនេះចេញ ដើម្បីកែលំអរនូវប្រព័ន្ធចរាចរតំបន់នេះឲ្យប្រសើរឡើង។

            លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ផងដែរថា ក្រោយពីយកការ៉ាសសាំងសូគីមិុចមួយនេះចេញ ការដោះស្រាយបញ្ហាចរាចរនៅតំបន់ច្រមុះជ្រូកក្បាលថ្នល់នេះ យើងអាចសម្រួលការដោះស្រាយបញ្ហាចរាចរបានប្រមាណជា៥០ភាគរយបន្ថែមទៀត ជាមួយនឹងការពង្រីកមហាវិធីព្រះមុនីវង្សឲ្យបានបីកន្លែងផងដែរ។ ប៉ុន្តែទោះបីយ៉ាងណាក្តី ចំពោះវិធានការចំពោះមុខ គឺការកែសម្រួលប្រព័ន្ធភ្លើងស្តុបនៅតំបន់នេះមួយជំហានសិន ដោយហេតុថាក្នុងមួយថ្ងៃមានយានយន្តធ្វើចរាចរឆ្លងកាត់ប្រមាណជាជាងមួយម៉ឺនគ្រឿង៕

img1304202005 img1304202007 img1304202004 img1304202003