Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេ...

(Khmer) ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញចែកម៉ាស់ដោយផ្ទាក់ដៃជូនអ្នកដំណើរដែលកំពុងធ្វើចរាចរណ៍តាមដងផ្លូវដើម្បីការពារជម្ងឺកូវីដ-១៩

Published Date: Thursday, November 12, 2020, 3:27 PM

(Khmer)

img121120b02 img121120b07

 

 

 

 

 

            អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នាវេលាថ្ងៃត្រង់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ បានចុះទៅលើគោលដៅរង្វង់មូលកួចកាណុងខាងលិចស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដើម្បីចែកម៉ាស់ក្រណាត់ជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។ ការធ្វើបែបនេះ គឺដើម្បីជាការរំលឹកអោយប្រជាពលរដ្ឋ ពាក់ម៉ាក់ជាប់ជានិច្ចទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារនូវការរីករាលដាលនៃជំងឺកូវីដ១៩។

            ក្នុងការចែកម៉ាស់ផ្ទាល់ដៃជូនទៅដល់អ្នកដំណើរនេះ អភិបាលរាជធានីភ្នំពេញ ក៏បានណែនាំអោយបងប្អូនប្រជាពលរដ្ឋអនុវត្តវិធានរបស់ក្រសួងសុខាភិបាលដោយត្រូវពាក់ម៉ាស់ លាងដៃនឹងអាកុល ការសម្អាតអនាម័យខ្លួនប្រាណ និងការរក្សាគម្លាតសុវត្ថិភាព ពោលគឺត្រូវអនុវត្តឲ្យបានទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីធ្វើយ៉ាងណាការពារឲ្យបាននូវការរីករាលដាលនៃជំងឺ-១៩ ។

            ក្នុងនោះដែរ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានផ្ដាំផ្ញើនិងណែនាំអោយប៉ូលីសចរាចរណ៍ដែលឈរនៅគោលដៅនោះបន្តការចែកម៉ាស់ជូនបងប្អូនប្រជាពលរដ្ឋដែលមិនមានម៉ាស់ពាក់ អោយពួកគាត់មានម៉ាស់ពាក់។

            ឯកឧត្តមបញ្ជាក់ថា ម៉ាស់ទាំងនេះជាអំណោយរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ដោយសម្តេចបានប្រគល់មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រនៅក្នុងសហគមន៍ដែលមិនមានថវិកាគ្រប់គ្រាន់ក្នុងការទិញម៉ាស់ពាក់ការពារជំងឺកូវីដ-១៩។ ចំណែកប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ដែលមិនបានពាក់ម៉ាស់ ក៏យើងប្រគល់ជូនពួកគាត់ផងដែរ ដើម្បីធ្វើយ៉ាងណា រួមគ្នាទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ទាំងអស់គ្នា ៕

img121120b08 img121120b04 img121120b06 img121120b01 img121120b05 img121120b03