Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ប្រគល់ថ្នាំ...

(Khmer) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ប្រគល់ថ្នាំវីតាមីនសេ(C)ជាង២.០០០ទីប និងផ្តល់ស្បៀងអាហារមួយចំនួន ជូនមន្ទីរសុខាភិបាល និងមន្ទីរសង្គមកិច្ច ដើម្បីជួយពលរដ្ឋមាន ជំងឺកូវីដ-១៩

Published Date: Tuesday, May 11, 2021, 6:29 PM

(Khmer)

img110521a1 img110521a4

 

 

 

 

 

             អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានប្រគល់ថ្នាំវីតាមីនសេ (C) ជាង២.០០០ទីប ជូនដល់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ដើម្បីយកទៅជួយលើការងារព្យាបាលជំងឺកូវីដ-១៩ ខណៈដែលមានប្រជាពលរដ្ឋជាង១ម៉ឺននាក់ហើយ បានឆ្លងរាលដាលនូវជំងឺកូវីដ-១៩នេះ។

            ពិធីប្រគល់ និងទទួលថ្នាំពេទ្យនេះ បានធ្វើឡើងនារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទារាជធានីភ្នំពេញ។

            ឯកឧត្តម ឃួង ស្រេង នៅក្នុងឱកាសនោះបានធ្វើការណែនាំឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់មើលថែទាំអ្នកជំងឺ និងឱ្យថ្នាំព្យាបាលទៅតាមវេជ្ជបញ្ជារបស់សុខាភិបាលឲ្យបានត្រឹមត្រូវ។ បន្ថែមពីលើនេះទៀត ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការណែនាំអោយប្រធានមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់មើលថែទាំបងប្អូនជនពិការភាព ដែលរស់នៅក្រោមការគ្រប់គ្រងរបស់មន្ទីរសង្គមកិច្ចឱ្យបានល្អជាមួយ នឹងការផ្តល់ស្បៀងអាហារជូនពួកគាត់ផងដែរ។

            លោក ងី មានហេង បានបញ្ជាក់ផងដែរថា ៖ ថ្នាំប្រភេទវីតាមីន C ដែលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ប្រគល់ជូនមន្ទីរសុខាភិបាលនៅពេលនេះ ពិតជាថ្នាំដែលមានសារសំខាន់ដោយជួយធ្វើឱ្យអ្នកជម្ងឺកូវីដ-១៩ មានកម្លាំងកំហែង និងបានឆាប់ជាសះស្បើយជាមួយនឹងការបំប៉ននូវចំណីអាហារ ដែលមានដូចជាស្វាយខ្ចី និងក្រូចឆ្មារជាដើម ដែលជួយឲ្យអ្នកជំងឺអាចបានឆាប់ជាសះស្បើយពីជម្ងឺកូវីដ-១៩បានរហ័ស។

            អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានប្រគល់ជូនមន្ទីរ    សុខាភិបាលរាជធានីភ្នំពេញ រួមមាន ថ្នាំវិតាមីន C ចំនួន ១.៩០០ទីប។ ប្រគល់ជូនមន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ថ្នាំវិតាមីន C ចំនួន ៥០០ទីប មី ចំនួន ១០កេសធំ និងផ្ដល់ជូនជនពិការភាព ចំនួន ១៣៥នាក់ ក្នុងមួយម្នាក់ៗទទួលបាន អង្ករ ចំនួន២៥គីឡូក្រាម មីមួយកេសតូច និងត្រីខ១០កំប៉ុង៕

img110521a7 img110521a12 img110521a6 img110521a5 img110521a8 img110521a9 img110521a11 img110521a10 img110521a13 img110521a14 img110521a27