Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) រដ្ឋបាលរាជធានីរាជធានីភ្នំពេញ ផ្តល់ស្បៀង...

(Khmer) រដ្ឋបាលរាជធានីរាជធានីភ្នំពេញ ផ្តល់ស្បៀង អាហារជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់ ដោយជម្ងឺកូវីដ-១៩បានជាង៣២ម៉ឺនគ្រួសារហើយ គិតត្រឹមថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ

Published Date: Sunday, May 09, 2021, 11:35 AM

(Khmer)

img090521a1 img090521a9

 

 

 

 

 

              រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ បានចំនួនជាង៣២ម៉ឺនគ្រួសារហើយ គិតត្រឹមថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ ។

ជាក់ស្តែងនៅថ្ងៃទី០៧ និង០៨ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តដឹកជញ្ជូនស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ បានចំនួន ៣៥.០០០គ្រួសារបន្ថែមទៀត ក្នុងនោះបានដឹកជញ្ជូនទៅចែកជូន ប្រជាពលរដ្ឋក្រីក្រី នៅខណ្ឌមានជ័យចំនូន ៣.០០០គ្រួសារ នៅពោធិសែនជ័យចំនួន ១០.០០០គ្រួសារ ខណ្ឌសែន សុខ ២.០០០គ្រួសា ខណ្ឌព្រែកព្នៅ ៦០០គ្រួសារ ខណ្ឌឬស្សីកែវចំនួន ៤.៥០០គ្រួសារ ខណ្ឌជ្រោយចង្វា ១.៩៥០គ្រួសារ ខណ្ឌ៧មករា ៥០០គ្រួសារ ខណ្ឌទួលគោក ១.៦០០គ្រួសារ ខណ្ឌចំការមន ៨០០គ្រួសារ ខណ្ឌច្បារអំពៅចំនួន ១.០០០គ្រួសារ ខណ្ឌកំបូលចំនួន ៣.៧៥០គ្រួសារ។

ក្រោមការណែនាំ និងបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រធាន  គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិ គ្រប់គ្រង និងដឹកនាំវិធានការបិទខ្ទប់ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាន និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៩ ខែ​មេសា ដល់ថ្ងៃ០៨ ខែឧសភា ឆ្នាំ២០២១ បានចំនួន ៣២៩.៦៥២គ្រួសារ។

គួរបញ្ជាក់ថា ៖ តាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ពាក់ព័ន្ធ និងសកម្មភាពមនុស្សធម៏ខាងលើនេះ បានប្រើប្រាស់កងកម្លាំងទ័ពជើងគោក ចំនួន២០៦នាក់ និងរថយន្ត៦២គ្រឿង ដោយសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនស្បៀងអាហារ ពីសាលារាជធានីភ្នំពេញ ទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដែលមានដូចជា អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់៕

img090521a1 img090521a2 img090521a3 img090521a4 img090521a5 img090521a6 img090521a7 img090521a9