Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្តម ឃួង ស្រេង ណែនាំអោយកងកម្លាំង និង...

(Khmer) ឯកឧត្តម ឃួង ស្រេង ណែនាំអោយកងកម្លាំង និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ការពារខ្លួនឱ្យបានខ្ជាប់ខ្ជួនបំផុត ជៀសវាងការឆ្លងរាលដាលពីជំងឺកូវីដ-១៩ ក្នុងសកម្មភាពការងារពិនិត្យយកសំណាកពីប្រជាពលរដ្ឋ

Published Date: Tuesday, December 08, 2020, 10:19 AM

(Khmer)

img08122001 img08122006

 

 

 

 

 

          ដើម្បីអោយដំណើរការនៃការរៀបចំទីតាំងដែលត្រូវពិនិត្យយកសំណាកជាលើកទី២ នៅទីតាំងពហុកីឡាដ្ឋានជាតិអូឡាំពិកនាថ្ងៃទី០៨ ខែធ្នូ នេះ ដំណើរការបានល្អ មានលក្ខណៈងាយស្រួល នាល្ងាចថ្ងៃទី០៧ ធ្នូនេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះមកពិនិត្យទីតាំងនេះបន្ថែមទៀត ក្រោយពីបានរៀបចំដោយធ្វើរោងដាក់កៅអី បន្ទប់ដាក់គ្រឿងបរិក្ខារផ្សេងៗរួចហើយ។

ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះ ក៏បានណែនាំដល់កងកម្លាំង ដូចជាមន្ត្រី ថ្នាក់ដឹកនាំរបស់រដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ដែលត្រូវមកបំពេញការងារជាមួយមន្ត្រីរបស់ក្រសួងសុខាភិបាល នាថ្ងៃស្អែកនេះ ត្រូវប្រកាន់ភ្ជាប់នូវវិធានរបស់ក្រសួងសុខាភិបាល គឺត្រូវតែការពារខ្លួនឱ្យបានខ្ជាប់ខ្ជួនបំផុត ជៀសវាងការឆ្លងរាលដាលពីជំងឺកូវីដ-១៩នេះ ដោយយើងមិនដឹងថា ប្រជាពលរដ្ឋជាង៣០០០នាក់ដែលមកពិនិត្យយកសំណាកលើកទី២នេះ ពួកគាត់មានវិជ្ជាមានកូវីដ-១៩ឬយ៉ាងណានោះទេ អ្វីដែលសំខាន់ គឺយើងត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត។

គួរបញ្ជាក់ផងដែរថា ពហុកីឡាដ្ឋានជាតិអូឡាំពិកត្រូវបានក្រសួងសុខាភិបាល សហការជាមួយនឹងរដ្ឋបាលរាជធានីភ្នំពេញ សម្រេចជ្រើសរើសយកទីតាំងនេះ ដើម្បីធ្វើជាកន្លែងពិនិត្យយកសំណាកជាលើកទី២ កាលពីរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ៕

img08122008 img081220011 img08122006 img08122005 img081220010 img08122009 img08122007 img08122004 img08122003