Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) រដ្ឋបាលរាជធានីភ្នំពេញ បានទទួលអំណោយពី ឯក...

(Khmer) រដ្ឋបាលរាជធានីភ្នំពេញ បានទទួលអំណោយពី ឯកត្តម ហ៊ុន ម៉ានី ដើម្បីចែកជូន​ប្រជាពលរដ្ឋដែលត្រូវការជំនួយ

Published Date: Wednesday, April 08, 2020, 3:44 PM

(Khmer)

img0804202007 img0804202004

 

 

 

 

 

               ដើម្បីចូលរួមជាចំណែកក្នុងការសម្រួលការលំបាកដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងត្រូវការ ខណៈដែលរាជរដ្ឋាភិបាលបាននឹងកំពុងជម្រុញយុទ្ធនាការប្រយុទ្ធប្រឆាំង និងរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុង ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែ មេសា ឆ្នាំ២០២០ ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកអង្ករចំនួន ១០តោន និងមីជាតិចំនួន ២០០កេស បរិច្ចាគក្រោមគម្រោងសប្បុរសរបស់មូលនិធិម៉ានី ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តយកទៅចែកជូនប្រជាពលរដ្ឋដែលត្រូវការជំនួយ។

            នារយៈការកន្លងមកនេះ សកម្មភាពសប្បុរសធម៌ជាច្រើនមិនថាការចូលរួមបរិច្ចាគជាថរិកា ជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគផ្សេងៗ របស់សប្បុរជននានា ជាលក្ខណៈបុគ្គល និងស្ថាប័ន បានសបញ្ជាក់យ៉ាងច្បាស់នូវទឹកចិត្តនៃការចេះជួយគ្នាក្នុងគ្រាលំបាក និងស្មារតីរួមគ្នា ទាំងអស់គ្នាដើម្បីឆ្លងផុតនូវឧបសគ្គដែលកំពុងជួបប្រទេះជាមួយគ្នា។ លើសពីនេះទៀតនោះ រាល់ការចូលរួមគាំទ្រយ៉ាងសកម្ម ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល បានបង្ហាញពីការគិតគូរ និងការត្រៀមខ្លួនយ៉ាងខ្ជាប់ខ្ជួនក្នុងការបង្ការការពារ សុខមាលភាព និងសុខសុវត្ថិភាពប្រជាជាតិខ្មែរជារួម។

            សូមជម្រាបជូនដែរថា ទន្ទឹមនឹងការនាំយកគ្រឿងឧបភោគបរិភោគ ប្រគល់ជូនដល់រដ្ឋបាលលរាជធានីភ្នំពេញ មូលនិធិម៉ានីបានសម្របសម្រួលអ្នកស្ម័គ្រចិត្តមកពីបណ្តាក្រុមយុវជនចំនួន ១៦ក្រុមផ្សេងៗគ្នា និងបានរួមសហការគ្នារៀបចំជាកញ្ចប់បរិច្ចាគដែលក្នុងមួយកញ្ចប់មាន៖ អង្ករ (៥គីឡូ)  ទឹកស៊ីអ៊ីវ  (១ដប) សាប៊ូលាងដៃ (១ ដុំ) និងភេសជ្ជៈ (២កំប៉ុង) ទៅប្រគល់ជូនដល់សង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញ ដើម្បីយកទៅបន្តចែកជូនប្រជាពលរដ្ឋ  ដោយក្នុងមួយសង្កាត់នឹងទទួលបានចំនួន ១០០កញ្ចប់។

            ក្នុងឱកាសនោះដែរ ឯកឧត្តតម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងការអរគុណ

យ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ដែលឯកឧត្តមនាពេលកន្លងមក ដូចជានៅពេលបច្ចុប្បន្ននេះ    ឯកឧត្តមតែងតែជួយឧបត្ថម្ភមកឲ្យរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអោយរដ្ឋបាលរាជធានីភ្នំពេញ មានលទ្ធភាពក្នុងការបន្តចែកជូនទៅដល់ប្រជាពលរដ្ឋដែលជួបបញ្ហាក្នុងជីវភាពគ្រួសារ៕

img0804202002 img0804202001 img0804202006 img0804202005