Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) រដ្ឋបាលរាជធានីភ្នំពេញបានពង្រាយ បង្គន់អន...

(Khmer) រដ្ឋបាលរាជធានីភ្នំពេញបានពង្រាយ បង្គន់អនាម័យ នៅតាមទីសាធារណៈនានាចំនួន១២កន្លែង

Published Date: Thursday, January 09, 2020, 8:54 AM

(Khmer)

img08012005 img08012002

 

 

 

 

             រដ្ឋបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់ទៅលើការស្ថាបនាការកែលម្អសួនច្បារនៅក្នុងរាជធានីភ្នំពេញជាមួយនឹងការដាក់បង្គន់អនាម័យនៅតាមបណ្ដាសួរច្បារនានានៅក្នុងរាជធានីភ្នំពេញផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យបរិស្ថាននៅតាមសួនច្បារបានលក្ខណៈល្អប្រសើរ ស្របទៅនឹងក្រុងដែលមានភាពស៊ីវីល័យ។

             លោក សំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងនៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០នេះថា នៅរាជធានីភ្នំពេញមកដល់ពេលនេះ សម្រាប់បង្គន់ អនាម័យដែលបានបំពាក់នៅតាមទីសាធារណៈនានា មានរហូតដល់១២កន្លែង ក្នុងនោះរួមមាន នៅមុខវត្តបទុមវត្តីមានចំនួនពីរកន្លែង គឺនៅសួនកុមារចំនួន១០បង្គន់ នៅសួនក្រមង៉ុយចំនួន១០បង្គន់ នៅតំបន់កំពង់ដអរិយក្សត្រចំនួន១៨បង្គន់ នៅខាងលិចរង្វង់មូលសម្ដេចជួនណាត ៦បង្គន់ នៅបញ្ជរទេសចរណ៍ចំនួន២០បង្គន់ នៅសួនច្បារ ក្រសួងការពារជាតិ ចំនួន៦បង្គន់ នៅសួនច្បារវត្តភ្នំចំនួន ១០បង្គន់ នៅបេនឡានក្រុងឬទីលានប្រជាធិបតេយ្យខណ្ឌឬស្សីកែវចំនួន ១៥បង្គន់ នៅសួនព្រះនាងប្រាជ្ញាបារមីចំនួន១៥បង្គន់ នៅទីលានប្រជាធិបតេយ្យចាស់ចំនួន៦បង្គន់ នៅក្រោយក្រសួងសាធារណៈការនិងដឹកជញ្ជូនជាប់នឹងស្ថានទូតអាមេរិកជាមួយនិងសួនច្បារយាយពេញចំនួន២ បង្គន់ ដែលបង្គន់ទាំងនេះមានលក្ខណៈទំនើបនិងមានអនាម័យ។

            លោក សំ សាមុត បានបញ្ជាក់ទៀតថា ចំពោះការងារថែទាំសួនច្បារ និងបង្គន់អនាម័យនៅទីសាធារណៈទាំងអស់នេះ គឺស្ថិតនៅក្រោមការមើលថែទាំ ពីកម្មករនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ហើយអ្នកចូលបង្គន់ទាំងនេះ គឺមិនតម្រូវឲ្យមានការបង់ប្រាក់នោះទេ។

            លោកក៏បានបញ្ជាក់ផងដែរថា បញ្ហាប្រឈមដែលជាការលំបាកដល់បងប្អូនកម្មករមើលថែបង្គន់សាធារណៈខ្លាំងជាងគេនោះ មានបង្គន់២កន្លែង នោះគឺនៅកំពង់ដអរិយក្សត្រ១កន្លែង និងនៅមុខវត្តបុទុមវតីមួយកន្លែង ដោយសារតែមានបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលគាត់ផឹកស្រាស្រវឹង ពួកគាត់បានចូលទៅក្អួតពាសវាលពាសកាលពេញបង្គង់ តម្រូវឲ្យកម្មករធ្វើការបោះសំអាតឡើងវិញ។

            លោក សំ សាមុត ក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់បង្គន់អនាម័យសាធារណៈត្រូវចូលរួមថែទាំសំអាតបរិស្ថានទាំងអស់គ្នា ពិសេសបងប្អូនជាស្ត្រីកុំយកសំឡីអនាម័យដាក់ចូលក្នុងចានបង្គន់ និងបងប្អូនបុរសកុំជក់បារីក្នុងបន្ទប់បង្គង់ផងដែរ៕

img08012001 img08012006 img08012003