Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ នាំយកស្បៀងអ...

(Khmer) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ នាំយកស្បៀងអាហារ របស់សម្តេចតេជោ ជូនប្រជាពលរដ្ឋ៤៥គ្រួសារ កំពុងធ្វើចត្តាឡីស័ក នៅផ្ទះក្នុងសង្កាត់ត្រពាំងក្រសាំង

Published Date: Saturday, March 06, 2021, 5:56 PM

(Khmer)

img060321001 img060321005

 

 

 

 

​            ប្រជាពលរដ្ឋ​ចំនួន ​៤៥​គ្រួសារ ​ដែល​បាននឹងកំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​ពាក់ព័ន្ធ​ជំងឺ​កុ​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង  ខណ្ឌ​ពោធិ​សែន​ជ័យ​ ទទួលបាន​សាច់មាន់​១​ក្បាល​និង​អង្ករ​ចំនួន​២០​គីឡូក្រាម​ ក្នុង​១​គ្រួសារ ​ពីសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខណៈដែល​ជម្ងឺ​នេះ​បាននឹងកំពុង​រីក​រាល​ដាល​ក្នុង​សហគមន៍​ជាថ្មី​។​

ពិធី​ប្រគល់​អំណោយ​ខាងលើនេះ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែ​មីនា ឆ្នាំ២០២១ នៅ​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក តាម​ផ្ទះ ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ ​ក្រោម​វត្តមាន ឯកឧត្តម ​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ហែម ដា​រិ​ទ្ធិ ​អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ និងសហការី ​រួមជាមួយ​អ្នកឧកញ៉ា​ឡេង ណា​វ៉ា​ត់​ត្រា​។​

​            ឯកឧត្តម ​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា​៖ អំណោយ​ទាំងនេះ​ជា​អំណោយ​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន សែន ។​ ឯកឧត្តមបន្តថា​៖​សម្តេច​តេ​ជោ​និង   ​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត បាន​យកចិត្តទុកដាក់​ខ្លាំងណាស់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដោយ​មិន​គិតថា ជា​បងប្អូន​នៅ​ភ្នំពេញ​ឬ​នៅតាម​បណ្តាល​ខេត្ត​នោះទេ​។ ជាក់​ស្តែង​សម្រាប់​ពេលនេះ​ដោយ​ឃើញ​បងប្អូន​មានការ​លំបាក​នៅពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​ទើប​សម្តេច​ប្រគល់​នូវ​អំណោយ​ខាងលើនេះ ។​

ក្នុងឱកាស​នោះ ឯកឧត្តម ឃួ​ង ស្រេង ក៏បាន​ថ្លែង​ការ​អរគុណ​ចំពោះ​បងប្អូន​ទាំងអស់​ដែល​បាន​ចូលរួម​ជាមួយ​អាជ្ញាធរ​ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក ​និង​សូម​បងប្អូន​រួច​ផុតពី​ការឆ្លង​ជម្ងឺ​កូ​វីដ​-១៩​ទាំងអស់គ្នា​។​

​            ជាមួយគ្នា​នោះ ​លោក ​ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ ​បានបញ្ជាក់ឱ្យ​ដឹងថា​៖​ក្នុង​ចំនួន​ប្រជាពលរដ្ឋ​ទាំង​៤៥​គ្រួសារ​នេះ ប្រជា​ពល​រដ្ន​រស់នៅក្នុង​ភូមិ​ជង្រុក​ចំនួន​៣០​គ្រួសារ ​និង​ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍​ត្រពាំង​អញ្ចាញ​ចំនួន​១៥​គ្រួសារ​។  ពួកគាត់​ជា​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​។​

លោក​បន្តថា​៖ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២១ ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​មណ្ឌល​ច​ត្តា​ឡី​ស័ក​ចំនួន​៨​ទីតាំង ក្នុងនោះ​រួមមាន​៖១- សណ្ឋាគារ​កាលី​ហ្វូ​ញ៉ា​ ១៤៦​នាក់ ​ស្រី​៧៦​នាក់​, ​២-សណ្ឋាគារ​ស៊ី​ធី​ខម​ហ្វ​ត ២១៦​នាក់​ ស្រី​៣៨​នាក់, ​៣-ខុន​ដូ សូ​ហូ​ ១៣២​នាក់​ ស្រី​៣២​នាក់ ,​៤-សណ្ឋាគារ​ម៉ាក្រូ​ ១១០​នាក់​ ស្រី​២៣​នាក់​, ​ ៥- សាលាបឋមសិក្សា​ពោធិ៍ចិនតុង​ ៧៣នាក់ ស្រី​១៦​នាក់​,៦- ភោជនីយដ្ឋាន​ជីន​ជន ៤៥​នាក់​ ស្រី​២៧​នាក់ ,      ៧-ភូមិ​ត្រពាំង​អញ្ចាញ​៦ ​សង្កាត់​ត្រពាំង​ក្រសាំង​ ៥៧​នាក់​ ស្រី​២៩​នាក់ និង ៨-ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង​៦៨​នាក់​ ស្រី​៣៧​នាក់។ អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​សរុប ​៨៥៧​នាក់ ​ស្រី​២៧៥​នាក់​(​មិនមាន​អ្នក​ឆ្លង​កូ​វីដ​-19)​។ មានកំ​ម្លាំ​ង ​ប៉ូលីស​ការពារ​ស​ណ្ឋា​ប់​ធ្នាប់​ ៧៤​នាក់ ជាប់​ជាប្រចាំ​។​

បន្ទាប់មក​នៅ​ព្រឹក​ថ្ងៃ​ដដែល​លោក​ហែម ដា​រិ​ទ្ធិ តំណាង​អភិបាល​រាជធានី​ភ្នំពេញ​ ​រួមជាមួយ​អ្នកឧកញ៉ា​ឡេង ណា​វ៉ា​ត់​ត្រា ​បាន​បន្ត​ចុះ​ចែកជូន​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ត្រពាំង​អញ្ចាញ សង្កាត់ត្រពាំង​ក្រសាំង ចំនួន​១៥​គ្រួសារ​ទៀត​៕​

img060321003 img060321002 img060321013 img060321012 img060321004 img060321014 img060321011 img060321010 img060321009 img060321008 img060321007 img060321006