Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ បានបើកសម្...

(Khmer) មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលអាចទទួលភ្ញៀវបានជាង៥០០នាក់

Published Date: Wednesday, January 06, 2021, 3:26 PM

(Khmer)

img060121013 img060121007

 

 

 

 

             មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានស្ថាបនារួចជាស្ថាពរហើយ និងបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី០៦ ខែមករាឆ្នាំ២០២១នេះ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលភ្នំពេញ និងជំទាវ ជា ស៊ីណាឃួង ស្រេង រួមជាមួយនឹងអភិបាលរងរាជធានី អភិបាលខណ្ឌ និងមន្ត្រីរាជការចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀត។

            មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ មានចំនួន៤អគារ ដែលក្នុងមួយអគារដាក់មនុស្សបាន១២៦នាក់ ដូច្នេះ៤អគារស្មើនឹង៥០៤នាក់ ចែកចេញជា៥០៤បន្ទប់ ស្មើនិង៥០៤គ្រែ ជាមួយនឹងការបំពាក់កង្ហារ បន្ទប់ទឹក បង្គន់អានាម័យ និងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដែលបានបង្កលក្ខណៈងាយស្រួលឲ្យបងប្អូនដែលត្រូវធ្វើចត្តាឡីស័កមានភាពងាយស្រួល។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា មណ្ឌលចត្តាឡីស័កនេះ ធ្វើឡើងដើម្បីដាក់អ្នកដំណើរដែលចូលមកព្រះរាជាណាចក្រកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយអ្នកដំណើរទាំងអស់នោះ ត្រូវបានចែកជាពីរប្រភេទ ពោលគឺ បើអ្នកដំណើរមានលទ្ធភាពគ្រប់គ្រាន់ ពួកគាត់អាចធ្វើចត្តាឡីស័កនៅតាមផ្ទះសំណាក់ ឬសណ្ឋាគារ។ តែបើអ្នកដំណើរមិនមានលទ្ធភាពគ្រប់គ្រាន់ទេ ពួកគាត់អាចធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលចត្តាឡីស័ករាជធានីបាន ដោយមណ្ឌលនេះមិនតម្រូវអោយមានការបង់ថ្លៃសេវានោះទេ ព្រមទាំងផ្ដល់នូវអាហារហូបចុកក្នុងមួយថ្ងៃ៣ពេល ជាមួយនឹងការធ្វើតេស្តសំណាកដោយមិនអស់ប្រាក់ថែមទៀត។

            ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា នៅថ្ងៃទី១១ ខែមករាខាងមុខនេះ នៅតាមបណ្ដាសាលារៀនទាំងអស់ នៅក្នុងរាជធានីភ្នំពេញនឹងបើកបវេសនកាលចូលរៀនវិញ។ ដូច្នេះសាលាដែលធ្លាប់ជាកន្លែងធ្វើចត្តាឡីស័ក៏ត្រូវប្រគល់ទៅឲ្យសាលាវិញ ដើម្បីឲ្យសិស្សានុសិស្សអាចចូលរៀនបាន។ ចំណែកបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើ ចត្តាឡីស័កនៅតាមសាលារៀនទាំងនោះ នឹងត្រូវប្ដូរមកនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញនេះ។

            បើតាមរបាយការណ៍របស់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថាអគារចត្តាឡីស័កនេះ មានចំនួន៤អាគារ ដែល១អគារមានទទឹង ២០ម៉ែត្រ និងបណ្តោយ ៤០ម៉ែត្រ មានបន្ទប់ទឹក និងបន្ទប់អនាម័យ ទំហំ ៧ម៉ែត្រ x ២២ម៉ែត្រ ជាមួយនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបណ្តាញផ្លូវ លូ ទឹក ភ្លើង ។

អគារសុខាភិបាល ១ ទំហំ ៣៦៥ម៉ែត្រការ៉េ បន្ទប់ទឹកអគារសុខាភិបាល ចំនួន ០២បន្ទប់ បន្ទប់សម្រាប់យកសំណាក ចំនួន ០៤បន្ទប់ បន្ទប់បុគ្គលិកពេទ្យផ្នែកខាងលើ ចំនួន ០៥បន្ទប់ អគារសន្តិសុខ១៕

img060121008 img060121012 img060121014 img060121015 img060121006 img060121011 img060121010 img060121009 img060121005 img060121004 img060121003 img060121002