Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) សប្បុរសជនចំនួន៣ក្រុម ប្រគល់ស្បៀងអាហារ ន...

(Khmer) សប្បុរសជនចំនួន៣ក្រុម ប្រគល់ស្បៀងអាហារ និងសម្ភារៈការពារជម្ងឺ ជូនរដ្ឋបាលរាជធានី ភ្នំពេញ ដើម្បីជួយឧបត្ថម្ភប្រជាពលរដ្ឋ រងគ្រោះដោយការរីករាលដាលជំងឺកូវីដ-១៩

Published Date: Wednesday, May 05, 2021, 5:53 PM

(Khmer)

img050521b11 img050521b3

 

 

 

 

 

            សប្បុរសជនចំនួន៣ក្រុម ដែលក្នុងនោះមានសហគមធនាគារនៅកម្ពុជា ក្រុមហ៊ុនអង្គរឌែរី ប្រូផាក ខូ អិលធីឌី និងក្រុមហ៊ុនណិកស៏ជេនើរេសិន ឌីស្ទ្រីប៊្យូសិន ឯក បានប្រគល់ថវិកា ស្បៀងអាហារ និងសម្ភារៈការពារជម្ងឺរាតត្បាត ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយដោយការរីករាលដាលនៃជំងឺកូវីដ-១៩។

            ពិធីប្រគល់ និងទទួល បានធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

            អំណោយដែលប្រគល់ និងទទួលនៅពេលនោះរួមមាន៖

 – អំណោយរបស់សហគមធនាគារនៅកម្ពុជា មាន ថវិកា ចំនួន ២.៥០០ដុល្លារ អង្ករចំនួន ២៣តោន ត្រីខ ចំនួន ១.១២៩យួរ មីម៉ាម៉ា ចំនួន ១.២០០កំប៉ុង ម៉ាស់       ចំនួនៈ ៥.៧០០ប្រអប់ ទឹកជែលលាងដៃ ចំនួន ២.៧០០ដប និងទឹកអាល់កុល ចំនួន ១.២០០លីត្រ ។

–  អំណោយរបស់ក្រុមហ៊ុនអង្គរឌែរី ប្រូផាក ខូ អិលធីឌី  មានទឹកដោះគោស្រស់ចំនួន ១.០០០កេស។

–  និងអំណោយរបស់ក្រុមហ៊ុនណិកស៏ជេនើរេសិន ឌីស្ទ្រីប៊្យូសិន មានអង្គរ៥០០គីឡូក្រាម ត្រីខ ៥០យូរ មី៥០កេស។

            ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំង៣ក្រុម ដែលបានឧបត្ថម្ភ ថវិកា ស្បៀងអាហារ និងសម្ភារៈការពារជម្ងឺរាតត្បាត ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារការរីករាលដាលនៃមេរោគកូវីដ-១៩ ។

            តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគបូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្ដីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើ បុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាននឹងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩ (Covid-19) នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេស៕

img050521b5 img050521b4 img050521b7 img050521b6 img050521b8 img050521b9 img050521b11 img050521b10