Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) លោកផាព្រីកមួរហ្វីន ឯកអគ្គរដ្ឋទូតសហរដ្ឋអ...

(Khmer) លោកផាព្រីកមួរហ្វីន ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក កោតសរសើរចំពោះការរីកចម្រើនរបស់រាជធានីភ្នំពេញ

Published Date: Saturday, February 08, 2020, 10:03 AM

(Khmer)

img06022001 img06022002 img06022004 img06022003

 

 

 

 

 

 

 

 

 

 

               លោក ផាព្រីកមួរហ្វី(H.E.W, Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លែងការណ៍ការកោតសរសើរចំពោះការរីកចម្រើនរបស់រាជធានីភ្នំពេញ និងមានសន្តិសុខល្អ គឺរក្សាសន្តិសុខ ជូនបុគ្គលិកស្ថានទូតបានយ៉ាងល្អប្រសើរ។ ជាងនេះទៅទៀត ក្នុងពិធីខួបគម្រប់៧០ឆ្នាំនៃទំនងការទូតកម្ពុជានិងសហរដ្ឋអាមេរិក គឺរក្សាបានននូវសន្តិសុខយ៉ាងល្អ។   

ការបង្ហាញពីអារម្មណ៍បែបនេះរបស់ លោក ផាព្រីកមួរហ្វី បានធ្វើឡើងក្នុងជំនួបជាមួយ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង កាលពីរសៀលថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលារាជធានី   ភ្នំពេញ។ 

ក្រៅពីសម្ដែងការកោតសរសើរចំពោះការអភិវឌ្ឍន៍រីកចម្រើនជាមួយនឹងបញ្ហាសន្តិសុខល្អហើយនោះ លោកឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកក៏បានលើកឡើងផងដែរថា ភ្នំពេញជាទីក្រុងមួយក្នុងចំណោមទីក្រុងអាស៊ាន ដែលត្រូវរៀបចំជាគម្រោងជាទីក្រុងវៃឆ្លាត smart city ។ គម្រោងនេះនឹងមានអត្ថប្រយោជន៍ទាំងអស់គ្នាសម្រាប់រាជធានីភ្នំពេញនិង បណ្តាទីក្រុងផ្សេងទៀត។ 

លោកបន្តថា ពាក់ព័ន្ធនឹងទីក្រុងវៃឆ្លាតនេះដែរនៅសហរដ្ឋអាមេរិក យើងបានធ្វើសន្តិសុខព័ត៌មានមួយជុំវិញទីក្រុងវៃឆ្លាតមួយដែរ ក្នុងនោះសម្រាប់កម្ពុជាគឺមានទីក្រុង បីបានចូលរួម ក្នុងនោះមានទីក្រុងសៀមរាបបាត់ដំបងនិងរាជធានីភ្នំពេញ ។សហរដ្ឋអាមេរិកសន្យាថានឹងបណ្ដុះបណ្ដាល ធនធានមនុស្សជុំវិញទីក្រុងឆ្លាតវៃ smart city ជាមួយនឹងគម្រោង បណ្ដុះបណ្ដាលបច្ចេកទេសទៅលើកាកសំណល់។ 

ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះក៏បានលើកឡើងពីរបបប៉ុលពតដែលបានធ្វើឲ្យប្រទេសកម្ពុជាធ្លាក់ដល់ចំណុចសូន្យ។ ប៉ុន្តែដោយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ។ ទន្ទឹមនៃការរីកចម្រើនរាជធានីភ្នំពេញនេះ ភ្នំពេញក៏មានបញ្ហាប្រឈម ជាច្រើនផងដែរ ដូចជាបញ្ហាកកស្ទះចរាចរណ៍ បញ្ហាបរិស្ថានជាដើម ដែលបញ្ហានេះរាជធានីភ្នំពេញបាននឹងកំពុងធ្វើការដោះស្រាយផងដែរ។ 

ឯកឧត្តមបញ្ជាក់ផងដែរថា ចំពោះបញ្ហាសន្តិសុខ គឺឃើញថារាជធានីភ្នំពេញមានសន្តិសុខល្អប្រសើរ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមមួយទៀតដែលជាកង្វល់ដ៏ខ្លាំងរបស់រាជធានីភ្នំពេញនោះគឺបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលវាបានសម្លាប់និងខូចខាតទ្រព្យសម្បត្តិរាល់ថ្ងៃ។   

ចំពោះបញ្ហាសំរាម ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ផងដែរថា នៅពេលខាងមុខនេះ ពោលគឺអាច ៦ទៅ៧ខែទៀត បញ្ហាសំរាមនេះនឹងមានលក្ខណៈល្អប្រសើរជាងនេះមិនខាន។ 

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកក៏បានបញ្ជាក់ផងដែរថា ទីក្រុងណាក៏ដូចជាទីក្រុងណាដែរ បញ្ហាប្រឈមទៅលើបញ្ហាកកស្ទះចរាចរណ៍ សំណល់ បញ្ហាដីធ្លីខ្យល់អាកាសជាដើម ជាបញ្ហាប្រឈមមួយ ទីក្រុងណាក៏មានបញ្ហានេះដែរ ដែលបញ្ហាទាំងនេះគឺជាបញ្ហាទាំងអស់គ្នា៕

img06022005 img06022006 img06022007