Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ការព្យាបាលតាមផ្ទះជាជំរើសដ៏ល្អសំរាប់អ្នក...

(Khmer) ការព្យាបាលតាមផ្ទះជាជំរើសដ៏ល្អសំរាប់អ្នកបានចាក់វ៉ាក់សាំង២ដូសរួចហើយតែនៅមានវិជ្ជមានកូដវីដ-១៩

Published Date: Sunday, July 04, 2021, 8:51 AM

(Khmer)

img37211 img37216

 

 

 

 

 

               តាមរយះកិច្ចប្រជុំស្តីពីផែនការត្រួតពិនិត្យការផ្តល់ការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះតាមរយះVideo Conference នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងថា៖ការព្យាបាលតាមផ្ទះជាជំរើសដ៏ល្អសំរាប់អ្នកបានចាក់វ៉ាក់សាំង២ដូសរួចហើយ តែនៅមានការឆ្លងទៀត។

ឯកឧត្តមបន្តថា ៖ ការរៀបចំឱ្យមានការព្យាបាលអ្នកជំងឺកូវីដ-១៩តាមផ្ទះ ស្របតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយការងារនេះរាជធានីភ្នំពេញបានឈានមួយជំហ៊ានទៅមុខរួចហើយដែលមកដល់ពេលនេះមានអ្នកជំងឺជាង៣០០នាក់ កំពុងសំរាកព្យាបាលនៅតាមផ្ទះ។ ឯកឧត្តមអភិបាលបន្តថា៖យើងនឹងពិភាក្សាលំអិតថែមទៀតទៅលើយន្តការដែលត្រូវរៀបចំឲ្យបានល្អធានាដល់ការផ្តល់សេវាសុខាភិបាលដល់បងប្អូនប្រជាពលរដ្ឋតាមតម្រូវការជាក់ស្តែង។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ស្នើរអាជ្ញាធរខណ្ឌទាំង១៤ ត្រូវផ្តល់កិច្ចសហការជាមួយមន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត TYDA ដើម្បីផ្តល់ការអប់រំណែនាំដល់ប្រជាពលរដ្ឋពីភាពចាំបាច់ ក្នុងការសំរាកព្យាបាលនៅតាមផ្ទះ។ ខណ្ឌនិមួយៗត្រូវបង្កើតឲ្យមានទីបញ្ជាការស្រាល១កន្លែង ក្នុងមួយខណ្ឌ ដើម្បីប្រចាំបញ្ជាអន្តរាគមន៏ជួយប្រជាពលរដ្ឋដែលត្រូវការឲ្យជួយទាន់ពេលវេលា និងដោយការទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រង។

ឯកឧត្ដម ឃួង ស្រេង បានសន្និដ្ឋានថា យើងឃើញមានការឆ្លងច្រើនក្នុងរយះពេល ២សប្តាហ៏ចុងក្រោយនេះមែន តែមនុស្សដែលឆ្លងនោះនៅមានកំលាំងមាំមួន។ នោះយើងអាចយល់បានថាមកពីការចាក់វ៉ាក់សាំងទាំង២ដូសនោះកំពុងមានប្រសិទ្ធភាព ហើយការព្យាបាលនៅតាមផ្ទះគឺកាន់តែចាំបាច់និងមានប្រសិទ្ធភាពថែមទៀត។ ជាមួយគ្នានេះយើងនឹងពន្យល់អប់រំដល់ប្រជាពលរដ្ឋពីសារសំខាន់នៃការព្យាបាលអ្នកផ្ទុកជំងឺកូវីដ-១៩ នៅតាមផ្ទះ តាមរយះការធ្វើសន្និសិទសារពត៏មានឲ្យមានការយល់ដឹងជាសាធារណះ ជាមួយនឹងការជូនដំណឹងដល់ប្រជាពលរដ្ឋអោយចូលរួមជាមួយអាជ្ញាធរ។  

            ពាក់ពន្ធ័នឹងការបន្តរិតបន្តឹងការគ្រប់គ្រងការជួបជុំមានដូចជាបៀហ្គាឌិន, ទីតាំងម៉ាស្សា KTV ជាដើម គឺមិន ត្រូវបន្ធូដៃឡើយ និយាយឲ្យស្រួលស្តាប់គឺមុខរបរណាដែលមានការហាមឃាត់កន្លងមក គឺត្រូវតែរិតបន្តឹងឱ្យខ្លាំង៕

img37215 img37212 img37218 img37217 img37213 img37214img372110 img37219