Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ដឹកនាំកម្លា...

(Khmer) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងចម្រុះលាងសម្អាតលំនៅដ្ឋាន បាញ់ថ្នាំសម្លាប់មេរោគ ជូនប្រជាពលរដ្ឋនៅតាមតំបន់ទឹកលិចក្នុងខណ្ឌដង្កោ

Published Date: Tuesday, November 03, 2020, 3:18 PM

(Khmer)

img031120013 img031120020

 

 

 

 

         អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានដឹកនាំអាជ្ញាធរ និងកម្លាំងចម្រុះ ចុះធ្វើអនាម័យ បូមលូ លាងសំអាតភូមិដ្ឋានប្រជាពលរដ្ឋ នៅក្នុងបុរីវីអាយភី ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ក្រោយពីទឹកជំនន់បានស្រកអស់ពីលំនៅដ្ឋានពួកគាត់។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា «តាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន, អាជ្ញាធររាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងចម្រុះទាំងអស់ ធ្វើយ៉ាងណារំដោះ ប្រជាពលរដ្ឋចេញពីតំបន់លិចលង់ មកកាន់ទីទួលសុវត្ថិភាពជាបន្ទាន់ ជាមួយការឧបត្ថមជាស្បៀងអាហារគ្រឿងឧបភោគ បរិភោគ ផ្តល់កិច្ចការពារសន្តិសុខ សុវត្ថិភាព និងទ្រព្យសម្បត្តិជូនពួកគាត់ ហើយនៅពេលទឹកស្រកទៅវិញ កម្លាំងអាជ្ញាធរ និងកម្លាំងចម្រុះត្រូវចុះជួយប្រជាពលរដ្ឋទាំងការលាងសម្អាតលំនៅដ្ឋានរបស់ពួកគាត់ បាញ់ថ្នាំសម្លាប់មេរោគ ដើម្បីសុខមាលភាពប្រជាពលរដ្ឋ»

ឯកឧត្តមបន្តថា «ជាក់ស្តែងការងារនេះយើងបានធ្វើជាប្រចាំ នៅក្នុងតំបន់ដែលទទួលរងការលិចលង់។ នៅពេលទឹកបានស្រកទៅវិញអស់ដូចជា នៅបុរីត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងបុរីវីអាយភី ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោនេះជាដើម»

ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ទៀតថា បូរីនេះស្ថិតនៅក្នុងសង្កាត់ស្ពានថ្ម ពេលជំនន់ទឹកព្រែកត្នោតជន់លិចនោះ បានធ្វើឲ្យបុរីទាំងមូល ទទួលការលិចលង់ជ្រៅជាងគេ តែស្ថានភាពទឹកហូរ ក្រោយពេលទឹកស្រកទៅវិញ ក្នុងបុរីទាំងមូល មិនកខ្វក់ប៉ុន្មានទេ ខណៈដែលអាជ្ញាធរ សហការជាមួយកងកម្លាំង ចម្រុះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ រថយន្តបូមលូបាញ់លាងសម្អាត គឺបានវិលទៅរកភាពល្អប្រសើរដូចដើមវិញ ពោលគឺមិនមានភក់និងសំរាមច្រើននោះទេ ហើយមេរោគក៏មិនមានច្រើនដែរ។

ក្រោយពីចុះពិនិត្យ នៃសកម្មភាពលាងសំអាត នៅក្នុងតំបន់នេះរួច ឯកឧត្តម ឃួង ស្រេង ក៏បានបន្តដឹកនាំអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធចុះទៅពិនិត្យមើលស្ថានភាពការចាក់ដីបំពេញ ជួសជុលទំនប់សន្តរស្ទឹងព្រែកត្នោត ដែលត្រូវទឹកហូរដាច់បន្តទៀតផងដែរ៕

img03112001 img03112002 img03112003 img03112004 img03112005 img03112006 img03112007 img03112008 img03112009 img031120010 img031120011 img031120012 img031120015 img031120016 img031120017 img031120018 img031120019 img031120020 img031120021