Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) អភិបាលរាជធានី ណែនាំអោយអាជ្ញាធរ និងមន្ទី...

(Khmer) អភិបាលរាជធានី ណែនាំអោយអាជ្ញាធរ និងមន្ទីរជំនាញសម្អាតមហាវិថីឈ្នះឈ្នះឱ្យបានស្អាតជាប្រចាំមានបរិស្ថានល្អជាមួយនឹងការទុកដាក់វេចខ្ចប់សំរាមអោយបានល្អ

Published Date: Monday, August 03, 2020, 4:33 PM

(Khmer)

img0308202005 img0308202002

 

 

 

 

 

          អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានធ្វើការណែនាំដល់អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធធ្វើការសម្អាតមហាវិថីឈ្នះឈ្នះឱ្យបានស្អាតជាប្រចាំ អោយមានបរិស្ថានល្អប្រសើរ ជាមួយនឹងការទុកដាក់វេចខ្ចប់សំរាមអោយបានស្អាត ហើយដើមឈើនៅតាមមហាវិថីនេះក៏ត្រូវតែកាត់លះមែកអោយបានស្អាតផងដែរ។

            ការណែនាំបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ ខណៈដែលឯកឧត្តម បានដឹកនាំអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធមួយចំនួនចុះត្រួតពិនិត្យមើលវិមានឈ្នះឈ្នះ និងតាមបណ្ដោយមហាវិថីឈ្នះឈ្នះនេះ ដើម្បីធ្វើយ៉ាងណាឱ្យតាមបណ្ដោយមហាវិថីនេះមានបរិស្ថានល្អ មិនមានធូលីដី និងមានសណ្ដាប់ធ្នាប់ល្អប្រសើរ។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា នៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ ឃើញថាមានធូលីដី ដក់ទឹកនៅតាមចិញ្ចើមផ្លូវជាមួយនឹងភក់ច្រំផងដែរ។ ជាងនេះទៅទៀត បញ្ហាការទុកដាក់សំរាម ក៏ជាបញ្ហាប្រឈមមួយដែរ។ ដូច្នេះទេ ឯកឧត្តមស្នើដល់អាជ្ញាធរធ្វើយ៉ាងណាចុះណែនាំបងប្អូនប្រជាពលរដ្ឋដែលលក់ដូរនៅតាមចិញ្ចើមមហាវិថីនេះ ត្រូវសម្អាតទីតាំងលក់ដូររបស់ខ្លួនអោយបានល្អ ដោយត្រូវវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាឱ្យតំបន់នេះមានអនាម័យ បរិស្ថាន ល្អ ដើម្បីចូលរួមបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ទាំងអស់គ្នា ខណៈដែលជំងឺនេះបាននឹងកំពុងរីករាលដាលនៅទូទាំងពិភពលោក ហើយកម្ពុជាក៏ជាប្រទេសកំពុងតែប្រឈមដែរនោះ។

            ក្រៅពីបញ្ហានេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការសំអាតធូលីដី ភក់ នៅលើបណ្ដោយផ្លូវនេះឱ្យបានស្អាត ជាមួយនឹងការប្រើគ្រឿងចក្រកៀទឹកដក់នៅតាមបណ្តោយផ្លូវនេះឲ្យបានស្អាត។

            ឯកឧត្តមបន្តថា ចំពោះមន្ទីរបរិស្ថាន និងអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវទទួលខុសត្រូវមើលថែដើមឈើជាប្រចាំ ពោលគឺបើដើមឈើដែលត្រូវលះមែក គឺត្រូវលះមែកចេញអោយបានស្អាត តែបើដើមឈើដែលងាប់ ក៏ត្រូវគាស់ចេញ និងដាំបន្ថែមផងដែរ៕

img0308202008 img0308202007 img0308202005 img0308202004 img0308202003 img0308202001