Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ប្រជាពលរដ្ឋរស់នៅ ក្នុងតំបន់បិទខ្ទប់ ដោយ...

(Khmer) ប្រជាពលរដ្ឋរស់នៅ ក្នុងតំបន់បិទខ្ទប់ ដោយជម្ងឺកូវីដ-១៩ ចំនួនជាង ៨.០០០គ្រួសារទៀត ទទួលបានស្បៀងអាហារ ពីរដ្ឋបាលរាជធានីភ្នំពេញ

Published Date: Monday, May 17, 2021, 10:11 AM

(Khmer)

img1705213 img1705216

 

 

 

 

 

           រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យទី១៦ ខែឧសភា ឆ្នាំ២០២១នេះ បានបន្តចែកស្បៀងអាហារ ជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ចំនួន ៨.១០០គ្រួសារ បន្ថែមទៀត ហើយបើគិតមកដល់ពេលនេះ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ដោយជម្ងឺកូវីដ-១៩ ចំនួនជាង៤១ម៉ឺនគ្រួសារហើយ ដែលទទួលបានស្បៀងអាហារដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

សម្រាប់ថ្ងៃអាទិត្យទី១៦ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តចែកស្បៀងអាហារ ជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ចំនួន ៨.១០០គ្រួសារ បន្ថែមទៀត ហើយក្នុងចំនួននេះ បានចែកជូនទៅប្រជាពលរដ្ឋ រស់នៅខណ្ឌមានជ័យចំនូន ២.០០០គ្រួសារ ខណ្ឌសែន សុខ ៣០០គ្រួសា ខណ្ឌព្រែកព្នៅ ៥០០គ្រួសារ ខណ្ឌឬស្សីកែវចំនួន ១.៥០០គ្រួសារ ខណ្ឌជ្រោយចង្វា ៧០០គ្រួសារ ខណ្ឌដូនពេញចំនួន ២០០គ្រួសារ ខណ្ឌ      ៧មករា ៣០០គ្រួសារ ខណ្ឌចំការមន ៨០០គ្រួសារ ខណ្ឌច្បារអំពៅចំនួន ៨០០គ្រួសារ ខណ្ឌកំបូលចំនួន ១.០០០គ្រួសារ និងក្រុមការងារចំនួន៤០០គ្រួសារ។

រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការណែនាំ និងបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា យកទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៩ ខែមេសា ដល់ថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២១នេះ បានចំនួន ៤១០.៨៥២គ្រួសារហើយ។

គួរបញ្ជាក់ថា ៖អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ពាក់ព័ន្ធនឹងសកម្មភាពមនុស្សធម៏ខាងលើនេះ បានប្រើប្រាស់កងកម្លាំងទ័ពជើងគោក ចំនួន២០៦នាក់ និងរថយន្ត៦២គ្រឿង ដោយសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនស្បៀងអាហារពីសាលារាជធានីភ្នំពេញ ទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដែលមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាក ប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់៕

img1705218 img1705217 img1705215 img1705214 img1705212 img1705211