Home  /  News & Press Releases  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ពិធីសំណេះសំណាល និងចែកអំណោយជូនដល់គ្រួសាររងគ្រោះដ...

ពិធីសំណេះសំណាល និងចែកអំណោយជូនដល់គ្រួសាររងគ្រោះដោយសារមេរោគអេដស៍ និងចាស់ជរាគ្មានទីពឹងចំនួន ១.៧៧៧គ្រួសារ

Published Date: Tuesday, September 10, 2019, 3:01 PM

នាព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ឃួងស្រេង បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនដល់គ្រួសាររងគ្រោះដោយសារមេរោគអេដស៍ និងចាស់ជរាគ្មានទីពឹង ចំនួន ១.៧៧៧គ្រួសារ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាសុី-ប៉ាស៊ីហ្វិក ចំពោះការឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍នៅកម្ពុជា និងជាប្រធានកាកបាទក្រហមកម្ពុជា ដោយប្រារព្ធនៅទីតាំងដីឡូតិ៍ទល់មុខវត្តសុវណ្ណមុនីវង្ស ហៅវត្តអន្លង់ក្ងាន ស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

69777864_1254689321378484_9158401104495509504_o (1) 69859911_1254689664711783_2560152983497080832_o