Home  /  News & Press Releases  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ពិធីប្រកាសតែងតាំងនាយកប្រតិបត្តិសាខាកាកបាទក្រហមក...

ពិធីប្រកាសតែងតាំងនាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

Published Date: Monday, August 19, 2019, 1:00 PM

នាព្រឹកថ្ងៃចន្ទ ០៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញបានរៀបចំពិធី ប្រកាសតែងតាំងនាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ឯកឧត្ដម ម៉ប់ សារិន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជាបានសម្រេចតែងតំាង លោកជិន ប៊ុនធឿន ជានាយកប្រតិបត្តិ សាខា កាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញ ដើម្បីបង្កើនប្រសិទ្ធភាពសកម្មភាពមនុស្សធម៌ជួយដល់ ជនរងគ្រោះឲ្យបានទាន់ពេលវេលា៕

68962714_1238678149646268_2487979640090525696_o (1) 68898721_1238678706312879_4517060011926487040_o (1)