Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ​សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើស...

(Khmer) ​សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើស​តាំងតំណាងរាស្រ្ត នីតិកាល​ទី​៦ ឆ្នាំ​២០១៨

Published Date: Monday, August 27, 2018, 9:09 AM

(Khmer)

កិច្ចការ​ការពារសន្ដិសុខ​សណ្ដាប់​ធ្នាប់​របៀប​រៀបរយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ និងបណ្ដាល​គណបក្ស​ទាំងអស់​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត មុន ពេល និង​ក្រោយ​បោះឆ្នោត​គឺជា​កាតព្វកិច្ច​របស់​រដ្ឋបាល​រាជធានីភ្នំពេញ និងបណ្ដាខណ្ឌ​ទាំងអស់​ក្នុង​រាជធានីភ្នំពេញ​។

នៅ​ព្រឹកថ្ងៃ​ចន្ទ ០១រោច ខែ​ស្រាពណ៌ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៨ រដ្ឋបាល​រាជធានីភ្នំពេញ​ មានការរៀបចំ​សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើស​តាំងតំណាងរាស្រ្ត នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ក្រោម​អធិបតី​ភាព ឯកឧត្ដម ម៉ប់ សារិន ប្រធាន​ក្រុម​ប្រឹក្សា​រាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ និងមាន​ការ​ចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់​ចំណុះ​រដ្ឋបាល​រាជធានីភ្នំពេញ​ ដើម្បីផ្លាស់ប្តូរបទពិសោធន៍សម្រាប់ការបោះឆ្នោតកាន់តែប្រសើរនៅពេលក្រោយៗទៀត។

40143892_1010641992449886_8462267131508031488_o 40133628_1010641865783232_784313134792835072_o 40125374_1010641662449919_2142543172889214976_o 40141570_1010641579116594_3561200390068240384_o