Home  /  News & Press Releases  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  (Khmer) ​ពិធី​បញ្ចុះ​បឋម​សិលា បើក​ការដ្ឋាន​សាងស...

(Khmer) ​ពិធី​បញ្ចុះ​បឋម​សិលា បើក​ការដ្ឋាន​សាងសង់​អគារ​ការិយាល័យ​ថ្មី នៃសមាគម​និកាយ​ចិនទៀជីវនៅ​កម្ពុជា​

Published Date: Monday, June 24, 2019, 9:54 AM

(Khmer)

នាព្រឹក​ថ្ងៃ​ចន្ទ ០៧រោច ខែ​ជេស្ឋ ឆ្នាំ​កុរ ឯកស័ក ព.ស២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ និង​លោកជំទាវ ជា សុីណា ឃួង ស្រេង បាន​អញ្ជើញ​ចូលរួម​ពិធី​បញ្ចុះ​បឋម​សិលា បើក​ការដ្ឋាន​សាងសង់​អគារ​ការិយាល័យ​ថ្មី នៃសមាគម​និកាយ​ចិនទៀជីវនៅ​កម្ពុជា​ និង អគារសិក្សា​សកលវិទ្យាល័យទួនហ្វា ស្ថិតនៅ​ក្នុង​សង្កាត់​ចោមចៅ​ទី១ ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានីភ្នំពេញ​។ ពិធីនេះ បានឆ្លុះបញ្ចាំងអោយឃើញ​ នូវភាពជោគជ័យថ្មីមួយទៀត​ ក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់វិស័យអប់រំ​ និងការបង្កើតទីផ្សារការងាររបស់រាជរដ្ឋាភិបាលកម្ពុជា​ តាមរយៈកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា”កម្ពុជា-ចិន”​ និងជាសក្ខីភាពបញ្ជាក់អោយឃើញនូវការគាំទ្រចំពោះសមាគមចិន​ ក្នុងការវិនិយោគលើវិស័យអប់រំផ្នែកភាសា-អក្សរសាស្ត្រចិន​ នៅរាជធានីភ្នំពេញ៕

64845240_1199479830232767_6907048482805121024_o 65232274_1199478420232908_4296334096327507968_o (1)