Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ចង់...

(Khmer) ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ចង់អោយគ្រួសារ AIMF មានសាមគ្គីភាព សុខដុមរមនា ដើម្បីអោយ AIMF និង Francophonie ក្លាយជា​តំបន់សន្តិភាព ភាតរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព

Published Date: Wednesday, December 04, 2019, 5:03 PM

(Khmer)

imgh04121923

imgh04121912

 

 

 

 

 

 

           ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា មានបំណងចង់អោយគ្រួសារ AIMF មានសាមគ្គីភាព សុខដុមរមនា ដើម្បីអោយ AIMF និង Francophonie ក្លាយជា “តំបន់សន្តិភាព ភាតរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
        ការស្នើឡើង ដែលបានបង្ហាញពីបំណងបែបនេះរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើឡើងកាលពីព្រឹកថ្ងៃទិ០៤ ធ្នូ ២០១៩ ក្នុងមហាសន្និបាតលើកទី៣៩ នៃសមាគមអន្តរជាតិនៃអភិបាលក្រុងហ្វ្រង់កូហ្វូន (A.L.M.F)នៅសណ្ឋាគារសុខារេស៊ីដង់ភ្នំពេញ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍លើកឡើងថា ឯកឧត្តមពិតជារីករាយណាស់ ដែលរាជធានីភ្នំពេញត្រូវបានជ្រើសរើសសម្រាប់រៀបចំមហាសន្និបាតAIMF នេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា ថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ គឺជាថ្ងៃនៃការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដើម្បីផ្តួលរំលំរបបខ្មែរក្រហម និងកាលបរិច្ឆេទមួយទៀត ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ ក៏ជាថ្ងៃដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ផ្តើមចរចាជាមួយ សម្តេចឪ នរោត្តម សីហនុ នៅFère en Tardenois ប្រទេសបារាំង ដែលនាំឱ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្នុងឆ្នាំ១៩៩១។ កាលបរិច្ឆេទេជាប្រវត្តិសាស្រ្ត ថ្ងៃទី២ ខែធ្នូនេះហើយ ដែលនាំឱ្យកម្ពុជាធ្វើដំណើរឆ្ពោះទៅរកការបញ្ចប់របបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងម៉្យាងវិញទៀត បានបញ្ចប់សង្គ្រាមស៊ីវិលដែលអនុញ្ញាតឱ្យការរស់រានឡើងវិញនិងការធ្វើទំនើបកម្មរាជធានីភ្នំពេញដូចសព្វថ្ងៃនេះ។ ឯកឧត្តម បន្តថា បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំទៅ រាជធានីភ្នំពេញគឺជាទីក្រុងខ្មោច គ្មានមនុស្សរស់នៅទេប្រជាជនទីក្រុងភ្នំពេញទាំងមូលត្រូវបានជម្លៀសចេញដោយបង្ខំ ឱ្យទៅធ្វើពលកម្មនៅតាមទីជនបទ និងក្នុងព្រៃ ដែលធ្វើអោយទីក្រុងភ្នំពេញជាទីក្រុងដ៏សោកសង្រេងមួយ។ យើងត្រូវចិញ្ចឹម និងផ្តល់ជម្រកជូនប្រជាជនរងភាពអត់ឃ្លានរាប់លាននាក់ ដែលទើបត្រឡប់មកពីជំរំធ្វើការដោយបង្ខំ យើងត្រូវកសាងរាល់ហេដ្ឋារចនាសម្ព័ន្ធទីក្រុងទាំងអស់ឱ្យសក្តិសមនឹងកេរ្តិ៍ឈ្មោះរាជធានីមួយនេះ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនៅទូទាំងប្រទេស ដែលត្រូវបានបំផ្លាញទាំងស្រុងដោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ចាប់ពីឆ្នាំ២០០០មក ទីក្រុងនេះបានប្រឈមនឹងបញ្ហាបន្ទាន់ថ្មីៗទៀត ដោយប្រជាជនបានចាកចេញពីជនបទចូលមករស់នៅ ដែលទាមទារឱ្យមានការសាងសង់លំនៅដ្ឋាននៅតាមសង្កាត់បណ្តោះអាសន្នមួយចំនួន។ ចាប់ពីឆ្នាំ២០០៤មក ទីក្រុងបានចាប់ផ្តើមការពង្រីកវិសាលភាពរបស់ខ្លួន ចាប់ផ្តើមឈានចូលដល់ដំណាក់កាលធ្វើឧស្សាហកម្មភាវូបនីយកម្ម ដោយបានបង្កើតការងារជាច្រើននៅតាមរោងចក្រវាយនភ័ណ្ឌ។           រដ្ឋាភិបាលមានកាតព្វកិច្ចដាក់ចេញនូវយុទ្ធសាស្រ្តពីរ ទី១). មានឈ្មោះថា “កម្មវិធីដើម្បីអភិវឌ្ឍសហគមន៍ចំនួន១០០ក្នុងមួយឆ្នាំ” ដោយអនុវត្តគោលនយោបាយផ្តល់សម្បទានដីសង្គម រួមនឹងការអភិវឌ្ឍទីលំនៅដ្ឋាននៅនឹងកន្លែង តាមរយៈផែនការប្រមូលផ្តុំប្រជាជនក្នុងសហគមន៍ក្រីក្របញ្ចូលគ្នាតាមតំបន់។ និងទី២) គឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដោយផ្អែកលើគោលការណ៍ “ស្វ័យអភិវឌ្ឍទីក្រុង” តាមរយៈមូលនិធិបដិភាគដែលចូលរួមដោយប្រជាពលរដ្ឋ។ រហូតមកដល់ឆ្នាំ២០០៩ សញ្ញាដំបូងដែលបង្ហាញថា រាជាធានីភ្នំពេញបានក្លាយជាទីក្រុងធំ ចេញជារូបរាងឡើង។ លំនៅដ្ឋានតូចៗត្រូវបានជំនួសដោយអគារខ្ពស់ៗ។ កាលនោះ រាជធានីភ្នំពេញបានពង្រីកវិសាលភាព ពី៣០០គីឡូម៉ែត្រក្រឡា ទៅដល់ជិត ៧០០គីឡូម៉ែត្រក្រឡា ជាមួយបូរីថ្មីៗចំនួន២១២កន្លែង ដោយមិនទាន់រាប់បញ្ចូលអគារខ្ពស់ៗរាប់មិនអស់ និងផ្ទះវីឡាជាច្រើនដែលគេបានសង់លើផ្ទៃដីក្រុងដ៏ធំនាពេលបច្ចុប្បន្ននេះ ជាមួយនឹងប្រជាជនទីក្រុង និងកម្មករ សរុបទាំងអស់ប្រមាណ ៣លាននាក់ ដែលជួលឬទិញផ្ទះល្វែងនិងវីឡាដើម្បីរស់នៅ។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មីត្រូវបានកសាង និងពង្រីកដោយសារមានការកកស្ទះចរាចរណ៍នៅលើដងផ្លូវ ដូចតាមបណ្តារដ្ឋធានីដទៃទៀតនៅអាស៊ីអាគ្នេយ៍ដូច្នោះដែរ។ នេះក៏ដោយសារតែជីវភាពរស់នៅរបស់ប្រជាជនមានភាពប្រសើរឡើង ដោយសារតែកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចដល់ទៅ៧.៧% ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះដែលអនុញ្ញាតឲ្យយើងកាត់បន្ថយអត្រាភាពក្រីក្រមកនៅត្រឹម១០%ប៉ុណ្ណោះក្នុងឆ្នាំ២០១៨។ ក្នុងឱកាសនោះ ដែរ ឯកឧត្តម ហោ ណាំហុង បានលើកឡើងជាសំណើរមូយចំនួនដើម្បីធ្វើឱ្យសមាគម AIMF ក្លាយជាយន្តការពហុភាគី ជាប្រយោជន៍ដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃបណ្តាទីក្រុងនិយាយភាសាបារាំង។ ក្នុងនោះឯកឧត្តមស្នើអោយមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងសមាគមAIMF ដោយផ្លាស់ប្តូរវេទិកានេះឲ្យទៅជាបណ្តាញរួមគ្នាមួយ ដែលនឹងបង្កើតជាគុណតម្លៃបន្ថែមដល់ហ្វ្រង់កូហ្វូនី។ ត្រូវរៀបចំឱ្យទីក្រុងនានាសហការគ្នា ដើម្បីសម្រេចបាននូវគុណតម្លៃនិង គោលដៅនានារបស់ AIMF ។ ត្រូវមានកម្មវិធីបណ្តុះបណ្តាល “អនាគតអ្នកដឹកនាំរបស់ AIMF” ឲ្យពួកគាត់ជ្រាបពីគោលការណ៍គ្រឹះនៃអត្តសញ្ញាណរបស់ AIMF ដើម្បីឱ្យមានគ្រួសារ AIMF មួយដែលមានសាមគ្គីភាពសុខដុមរមនា និងដើម្បីធ្វើឲ្យ AIMF និង Francophonie ក្លាយទៅជា “តំបន់សន្តិភាព ភាតរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព” ។ចំណែកចំណុចចុងក្រោយគឺ ព្រឹត្តិការណ៍កីឡា វប្បធម៌ និងទេសចរណ៍ នៅក្នុង AIMF អាចបង្កើតកាលានុវត្តភាណវប្បធម៌ និងទេសចរណ៍ថ្មីៗ ដើម្បីកសាងកិត្តិនាមរបស់ AIMF នៅលើពិភពលោក។

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា រាជធានីភ្នំពេញ ជាទីតាំងមួយដែលមានវប្បធម៌-អារ្យធម៌សំបូរបែប ចម្រុះជាតិសាសន៍ និងប្រវត្តិសាស្រ្តយូរលង់ និងទទួលបានកិត្តិសព្ទថាជាទីក្រុងដែលប្រកបដោយ ភាពសុខដុមរម្យនា និងមានការអធ្យាស្រ័យខ្ពស់។ រចនាបទស្ថាបត្យកម្មនេះ ជាលទ្ធផលនៃការសំយោគជំនឿដើមរបស់បុព្វបុរសខ្មែរ បញ្ចូលជាមួយនឹងជំនឿដែលមានប្រភពមកពីព្រហ្មញ្ញសាសានានិងពុទ្ធសាសនា។ក្នុងទសវត្សន៍ឆ្នាំ៧០ រាជធានីភ្នំពេញបានរងសង្គ្រាមទម្លាក់គ្រាប់ បែក និងធ្លាក់ចូលក្នុងសង្រ្គាមរវាងខ្មែរនិងខ្មែរ។ របបប្រល័យ ពូជសាសន៍ខ្មែរក្រហម បានអូសបន្លាយជិត ៣ឆ្នាំ ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ហើយធ្វើឱ្យរាជធានីកម្ពុជាមួយនេះ ក្លាយជាទីក្រុងខ្មោច គ្មានមនុស្សរស់នៅ គ្មានការគោរពសិទ្ធិមនុស្ស។ ក្រោយថ្ងៃរំដោះ ០៧ មករា ឆ្នាំ១៩៧៩ ភ្នំពេញត្រូវបានស្តារបន្តិចម្តងៗ ស្របតាមដំណើរវិវត្តន៍នៃបរិការណ៍ជាក់ស្តែងនីមួយៗ ហើយបច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន រាជធានីភ្នំពេញបានស្គាល់សាជាថ្មីនូវការអភិវឌ្ឍ។ឯកឧត្តមបន្តថា ក្នុងរយៈពេល ០២ ទសវត្សរ៍ ចុងក្រោយនេះ គឺជាផលដែលបានមកពីការដាក់ចេញនូវនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដោយផ្សារភ្ជាប់ជាមួយនឹងនយោបាយលើកទឹកចិត្តវិនិយោគផ្ទាល់ពីបរទេស។ អង្គសន្និបាតនាពេលនេះ ប្រារព្ធឡើងចំពេលផុសឡើងនូវឧស្សហកម្មជំនាន់ទី៤ ដែលគេសម្គាល់បានដោយសារលក្ខណៈពិសេសនៃការកកើតឡើងនូវបញ្ញាសិប្បនិម្មិត និន្នាការសេដ្ឋកិច្ចឌីជីថល ព្រមទាំងនិន្នាការថ្មីនៃការគ្រប់គ្រងទីក្រុងឆ្លាតវៃ ដោយពិចារណា យ៉ាងមធ្យ័តដល់ការប្រែប្រួលអាកាសធាតុ ដូចមានគំនិតផ្តួចផ្តើមថ្មីក្នុងតំបន់អាស៊ាន ដែលមានឈ្មោះថា “បណ្តាញទីក្រុងវៃឆ្លាតអាស៊ាន”ជាតឹកតាងស្រាប់។

លោកស្រីល្វីស៏ មូស៊ីគីវ៉ាបូ (Louise Mushikiwabo ) អគ្គលេខាធិការអង្គការអន្តរជាតិ នៃប្រទេសប្រើប្រាស់ភាសាបារាំង (ឡា ហ្វ្រង់កូហ្វ្រូនី “La Francophonie”)បានមានប្រសាសន៍លើកឡើងដែរថា ខួបលើទី៤០នៃសមាគមអន្តរជាតិនៃអភិបាលក្រុងហ្វ្រង់កូហ្វូន (A.L.M.F) គឺចំ ខួប៤០ឆ្នាំនៃការរំដោះប្រទេសកម្ពុជាក៏ដូចរំដោះទីក្រុងភ្នំពេញចេញពីរបបប្រល័យពូជសាសន៍ដែលធ្វើអោយកម្ពុជាត្រូវកសាងប្រទេសឡើងវិញពីចំណុចសូន្យ។ តែក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំនៃប្រទេសនេះបានធ្វើអោយប្រទេសមួយនេះនិងទីក្រុងភ្នំពេញ មានការអភិវឌ្ឍ រីកចំរើន ដែលនេះជាបទពិសោធន៍ និងជាគំរូដ៏ល្អសម្រាប់បណ្តាទីក្រុងដែលជាសមាជិកនៃសមាគមអន្តរជាតិនៃអភិបាលក្រុងហ្វ្រង់កូហ្វូន (A.L.M.F)យកទៅអនុវត្ត ដើម្បីអោយទីក្រុងរបស់ខ្លួនទទួលបានជោគជ័យ៕

imgh04121901 imgh04121922 imgh04121921 imgh04121920 imgh04121919 imgh04121918 imgh04121917 imgh04121916 imgh04121915 imgh04121914 imgh04121913 imgh04121912 imgh04121911 imgh04121910 imgh04121909 imgh04121908 imgh04121907 imgh04121906 imgh04121905 imgh04121904 imgh04121903 imgh04121902