Home  /  News & Press Releases  /  District’s news  /  (Khmer) ឯកឧត្ដម ឃួង ស្រេង ចុះ​ពិនិត្យ​ជាក់ស្ដែង...

(Khmer) ឯកឧត្ដម ឃួង ស្រេង ចុះ​ពិនិត្យ​ជាក់ស្ដែង​នៅ​ទីតាំងដែល​រងគ្រោះ​បាត់ស្រុតច្រាំង

Published Date: Saturday, August 04, 2018, 10:12 AM

(Khmer)

ព្រឹកថ្ងៃ​សៅរ៍ ០៨រោច ខែ​ទុតិយាសាឍ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០១៨នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ បាន​ដឹកនាំ​មន្ទីរ​ជំនាញ និង​មន្ត្រី​ជំនាញ​រាជធានីភ្នំពេញ ព្រមទាំង​អាជ្ញាធរ​ខណ្ឌ​ជ្រោយ​ចង្វា​រចុះ​ពិនិត្យ​ជាក់ស្ដែង​នៅ​ទីតាំងដែល​រងគ្រោះ​បាត់ស្រុតច្រាំងប្រវែង​ប្រមាណ ៦០ម និងចូលសាច់ផ្លូវជាង​១០​ម៉្រែត​ ជាហេតុនាំអោយពិបាក​ក្នុងការ​ធ្វើ​ដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ព្រែក​តាគង់ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយ​ចង្វារ រាជធានីភ្នំពេញ។​

ឯកឧត្ដម​អភិបាល​បាន​ណែនាំឱ្យមន្ទីរ​សាធារណៈ​ការ និង​ដឹក​ជញ្ជូន និង​មន្ទីរ​ធនធាន​ទឹក​រាជធានីភ្នំពេញ សិក្សា​បន្ទាន់​ដើម្បី​ទប់ស្កាត់​ការ​បាត់ស្រុតបន្ថែមទៀត ដោយ​យក​ថ្ម​មក​ចាក់ទប់​មាត់​ច្រាំងដែល​បាត់ស្រុត។

38612251_987390071441745_6428857737580380160_o 38478662_987389461441806_5344036701842964480_o 38630020_987389248108494_4827039548414361600_o 38631891_987389054775180_7728830444136824832_o