Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) អភិបាលរាជធានីស្នើអោយអ្នកវិនិយោគឡាវធ្វើក...

(Khmer) អភិបាលរាជធានីស្នើអោយអ្នកវិនិយោគឡាវធ្វើការវិនិយោគបន្ថែមលើវិស័យពាណិជ្ជកម្មនិងទេសចរណ៍

Published Date: Monday, December 02, 2019, 4:47 PM

(Khmer)

img02121915 img02121908

 

 

 

 

 

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានស្នើអោយអ្នកវិនិយោគឡាវវិនិយោគបន្ថែមលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍នៅប្រទេសកម្ពុជា ដើម្បីអោយប្រទេសទាំងពីរមានការអភិវឌ្ឍរីកចំរើនដូចគ្នាខណៈដែលប្រទេសទាំងពីរមានវប្បធម៌ប្រពៃណីទំនៀមទំលាប់ប្រហាក់ប្រហែលគ្នា និងមានភូមិផងរបងជាមួយគ្នាផងដែរនោះ។

            ឯកឧត្តម ឃួង ស្រេង បានស្នើបែបនេះខណៈជួបពិភាក្សាការងារនិងសម្តែងការគួរសមជាមួយ ឯកឧត្តម បណ្ឌិតស៊ីនឡាវង់បូតដៃធូ អភិបាលរដ្ឋធានីវៀងចន្ទន៍នៅសាលារាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី០២ធ្នូ២០១៩នេះ។

            ឯកឧត្តមបណ្ឌិតស៊ីនឡាវង់បូតដៃធូ បានមានប្រសាសន៍លើកឡើងផងដែរថាការដែល​ឯកឧត្តម​អញ្ជើញមករាជធានីភ្នំពេញនេះ គឺមានបំណងពីរទីមួយគឺចូលរួមក្នុងកិច្ចប្រជុំសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)ដែលរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះ។ ទី២មានគោលបំណងមកជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីរិតចំណងមិត្តភាពសហប្រតិបត្តិការពិសេសការចងសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ និងទីក្រុងវៀងច័ន្ទន៍ឲ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត៕

img02121901 img02121902 img02121918 img02121917 img02121914 img02121913 img02121912 img02121911 img02121910 img02121909 img02121908 img02121907 img02121906 img02121905 img02121904 img02121903