Home  /  News & Press Releases  /  Announcements  /  (Khmer) សេចក្តីជូនដំណឹង

(Khmer) សេចក្តីជូនដំណឹង

Published Date: Wednesday, April 25, 2018, 2:01 PM

(Khmer)

សេចក្តីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញមេត្តាជ្រាបថា រយៈពេលប៉ុន្មានថ្ងៃនេះមានបុគ្គលមួយក្រុមតូចបានដើរផ្សព្វផ្សាយតាមមូលដ្ឋានបំផុសបំផុលអោយប្រជាពលរដ្ឋប្រញ៉ាប់ប្រញ៉ាល់ធ្វើអត្តសញ្ញាណប័ណ្ណអោយបានមុនពេលបោះឆ្នោតដោយបំភ្លៃថា ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨​ការធ្វើអត្តសញ្ញាណប័ណ្ណនឹងត្រូវគិតថ្លៃសេវា។

រដ្ឋបាលរាជធានីភ្នំពេញសូមគូសបញ្ជាក់សារជាថ្មីថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញលិខិតបទដ្ឋានគតិយុត្តជាច្រើនសំដៅមិនយកកំរៃសេវា មិនត្រឹមតែចំពោះការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប៉ុណ្ណោះទេ ប៉ុន្តែរួមមានឯកសារមួយចំនួនទៀតដូចជា សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ឯកសារអត្រានុកូលដ្ឋាន (សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព) ផងដែរ ជូនប្រជាពលរដ្ឋ ដែលឯកសារទាំងអស់នេះនៅមានសុពលភាពជារៀងរហូត។

ជាមួយគ្នានេះ អាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការស្វែងរកបុគ្គលដើរបំផុសបំផុលបំភ្លៃការពិតពីករណីធ្វើអត្តសញ្ញាណប័ណ្ណនេះ និងសូមប្រជាពលរដ្ឋមេត្តាជួយផ្តល់ព័ត៌មានឈានដល់ការចាប់ខ្លួនបុគ្គលទាំងនេះ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់។

 31206575_908063066041113_1497026759579664384_n31400960_908063092707777_8734121355705843712_n31265649_908063102707776_6631176355356606464_n  31252814_908063096041110_1724221613185957888_n