Home  /  News & Press Releases  /  Council News  /  (Khmer) វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្...

(Khmer) វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ ក្នុង​ខណ្ឌ​ទួលគោក​

Published Date: Thursday, October 19, 2017, 11:07 AM

(Khmer)

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ ក្នុង​ខណ្ឌ​ទួលគោក​

ព្រឹក​ថ្ងៃទី១៩​ ខែតុលា ឆ្នាំ២០១៧​ នៅ​មជ្ឈមណ្ឌល​វប្បធម៌​ភ្នំពេញ​(ចេឡា​) ខណ្ឌ​ទួលគោក​ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម ឃួង​ ស្រេង​ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ​ ឯកឧត្តម​ លី​ ណារុន តំណាងក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌ​ទួលគោក​ និងមានការចូលរួមពី​សំណាក់​ព្រះសង្ឃ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម អភិបាលរងរាជធានីភ្នំពេញ លោកនាយក-នាយករងរដ្ឋបាលរាជធានីភ្នំពេញ​ ប្រធាន និងសមាជិកក្រុមប្រឹក្សាខណ្ឌ​ អភិបាល​ខណ្ឌ​ លោក លោកស្រី ប្រធាន​មន្ទីរ​ជំនាញ និងប្រជាពលរដ្ឋចូលរួមដែលមានចំនួន ៦៩៤នាក់ ។ ក្នុងនោះ វេទិកាបានទទួលសំណួរជាលាយលក្ខអក្សរចំនួន ៧៤សំណួរ និងសំណួរ​សំណូមពរ​ផ្ទាល់មាត់ចំនួន ១៣សំណួរ​ ស្មើ​នឹង​១៧​បញ្ហា​ ។ ឯកឧត្តម​អភិបាល​ បានធ្វើការឆ្លើយតបបំភ្លឺនូវសំណួរ សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ គ្រប់បញ្ហាដែលបានលើកឡើងទាក់ទងនឹងមូលដ្ឋានខណ្ឌ៕

22528899_813926888788065_8263939414549082436_o 22529035_813927468788007_4631254858773313325_o