Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) រដ្ឋបាល​រាជធានីភ្នំពេញ​បាន​បើក​កិច្ចប្រ...

(Khmer) រដ្ឋបាល​រាជធានីភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​គម្រោង​សាងសង់​ផ្លូវ​អម​សងខាង​ផ្លូវ​រថភ្លើង​ពី​ផ្លូវ​លេខ៧០ មកដល់​មហាវិថី គីម អ៊ីលស៊ុង

Published Date: Thursday, January 17, 2019, 10:32 AM

(Khmer)

នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ១២កើត ខែបុស្ស ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ២០១៩ រដ្ឋបាល​រាជធានីភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​គម្រោង​សាងសង់​ផ្លូវ​អម​សងខាង​ផ្លូវ​រថភ្លើង​ពី​ផ្លូវ​លេខ៧០ មកដល់​មហាវិថី គីម អីុលស៊ុង ក្រោម​អធិបតីភាព​ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​។ ដោយពិនិត្យឃើញថា​ស្ថានភាព​ចរាចរ នៅតាម​បណ្ដោយ​ផ្លូវ​លេខ៧០ មករង្វង់មូល​កួច​កាណុង និង​នៅតាម​បណ្ដោយ​ផ្លូវ​ជាតិលេខ៥ ចាប់ពី​គល់ស្ពានជ្រោយចង្វារ ដល់ចំណុចស្ថានីយ៍​ទូរទស្សន៍ សុីធីអិន មាន​លំហូរ​ចរាចរ​យ៉ាងខ្លាំង​និង​តែងតែកក​ស្ទះ​ចរាចរ​ជា​រៀងរាល់​ថ្ងៃ​នោះ រដ្ឋបាល​រាជធានីភ្នំពេញ បាន​អនុញ្ញាត​ឱ្យ​មន្ទីរ​សាធារណៈ​ការ និង​ដឹក​ជញ្ជូន​រាជធានីភ្នំពេញ ចុះ​សិក្សា​គម្រោង​សាងសង់​ផ្លូវ​ស្របតាម​បណ្ដោយ​ផ្លូវ​រថភ្លើង ចាប់​ពី​ផ្លូវ​ជាតិលេខ៥ ដល់​ផ្លូវ​លេខR6 ដែលមាន​ប្រវែង ៦.២៨០​ម៉ែត្រ ដោយ​អនុវត្ត​ជាពីរជំហាន៕

50631272_1093622437485174_6547495574793355264_o 50054515_1093623150818436_9003296452318855168_o 50444265_1093622607485157_8172001237210759168_o 50640913_1093622710818480_4644954397015539712_o