Home  /  News & Press Releases  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  (Khmer) រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំប្រារព្ធទិ...

(Khmer) រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ

Published Date: Monday, February 27, 2017, 10:18 AM

(Khmer)

នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧

រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ ២២ កុម្ភៈ ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ នៅសួនច្បារប្រជាធិបតេយ្យចាស់។ កម្មវិធីមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវអភិបាលរងរាជធានី សមាជិក សមាជិកាក្រុម​ប្រឹក្សា​រាជធានី អស់លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញសាលារាជធានីភ្នំពេញ យុវជន ប្រជាពលរដ្ឋ និងកងកម្លាំងគ្រប់ប្រភេទប្រមាណជាង ១.៥០០នាក់ ដើម្បីចូលរួមអបអរសាទរក្នុងទិវាជាតិនេះ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ផ្ដាំផ្ញើចំពោះអង្គពិធី និងបងប្អូនប្រជាពលរដ្ឋ​ទាំងអស់​ក្នុងរាជធានី​ភ្នំពេញ ត្រូវយកស្មារតីនៃទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ ២២កុម្ភៈនេះ ស្ថិតក្នុងអារម្មណ៍បងប្អូនគ្រប់រូបឱ្យមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា ព្រោះថាគ្រោះ​មហន្តរាយ​​ដោយអគ្គីភ័យនេះ ពិតជាបានបំផ្លាញទ្រព្យសម្បត្តិរបស់អ្នករងគ្រោះយ៉ាងធំធេងណាស់ ដូចពាក្យចាស់លោកពោលថា ស៊ូលិចទូកកណ្ដាលទន្លេ កុំឱ្យតែ​ភ្លើង​ឆេះផ្ទះ។ ឯកឧត្តមអភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ ពិសេសប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍នានាក្នុងរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់​ប្រុងប្រយ័ត្នខ្ពស់អំពីបញ្ហាគ្រោះអគ្គីភ័យ និងត្រូវមានឧបករណ៍ពន្លត់អគ្គីភ័យនៅតាមគេហដ្ឋានរៀងៗខ្លួនសម្រាប់ត្រៀមហានិភ័យកើតមានជាយថាហេតុណាមួយ។ ដោយឡែកអាជ្ញាធរ និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវបន្ដខិតខំផ្សព្វផ្សាយអប់រំ បណ្ដុះបណ្ដាលនូវវិធីបង្ការ ពន្លត់អគ្គីភ័យ និងវិធីសង្គ្រោះបឋមនានាដល់គោលដៅ​ងាយរង​​គ្រោះនានាឱ្យបានជាប់ជាប្រចាំ៕

0201  03