Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) មហាសន្និបាតលើកទី៣៩របស់ សហគមអន្តរជាតិនៃអ...

(Khmer) មហាសន្និបាតលើកទី៣៩របស់ សហគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)បាននឹងកំពុងប្រារព្ធឡើងនៅសណ្ឋាគារសុខារេស៊ីដង់ភ្នំពេញ

Published Date: Tuesday, December 03, 2019, 1:16 PM

(Khmer)

img03121906

img03121903

 

 

 

 

 

 

          សន្និសីទស្តីពី“ទីក្រុងដែលមានភាពធន់ការគិតគូរអំពីបញ្ហាប្រឈមនិងការស្ថាបនាទីក្រុងឡើងវិញ” នៃមហាសន្និបាតលើកទី៣៩របស់សហគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បាននឹងកំពុងប្រារព្ធឡើងនៅសណ្ឋាគារសុខារេស៊ីដង់ភ្នំពេញនាព្រឹកថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៩នេះ ដោយបានទទួលស្វាគមន៍  គណៈប្រតិភូនៃទីក្រុងនិងសមាគមរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន៤០២នាក់មកពី៤១ប្រទេសទូទាំងពិភពលោក។

ឯកត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងនាមជាម្ចាស់ផ្ទះក្នុងឱកាសនោះបានថ្លែងក្នុងពិធីបើកសន្និសីទ​ស្តីពី“ទីក្រុងដែលមានភាពធន់ការគិតគូរអំពីបញ្ហាប្រឈមនិងការស្ថាបនាទីក្រុងឡើងវិញ” នៃមហាសន្និបាតលើកទី៣៩របស់សហគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF : Association Internationale des Maires Francophones) ដោយមានការចូលរួមពីសមាជិករដ្ឋសភា និងប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញដែលជាអតីតអភិបាលរាជធានីភ្នំពេញ លោកព្យែរប៊ែយំ(PIERRE BAILLET)លេខាធិការអចិន្ត្រៃយ៍នៃសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង។

ឯកត្តម ឃួង ស្រេង បានមានប្រសាសន៍ថាមហាសន្និបាតលើកទី៣៩ របស់សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំងគឺជាព្រឹត្តការណ៍ប្រវត្តិសាស្រ្តសម្រាប់សមាគម AIMF និយាយជារួម និងនិយាយដោយឡែកសម្រាប់រាជធានីភ្នំពេញ ដើម្បីឈានទៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនិងទូលំទូលាយទាំងក្នុងក្របខ័ណ្ឌទីក្រុងជាមួយសមាគមនិងទីក្រុង ជាមួយទីក្រុងដែលជាសមាជិកសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង។ រាជធានីភ្នំពេញពិតជាមានកិត្តិយសនិងមោទនភាពបំផុតដោយបានទទួលធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតលើកទី៣៩របស់សមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំងដោយដំណើរទស្ស    នកិច្ច ជាផ្លូវការរបស់គណៈប្រតិភូនៃទីក្រុងនិងសមាគមរដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន៤០២នាក់ អញ្ជើញមកពី៤១ប្រទេសទូទាំងពិភពលោក។

img03121905 img03121904 img03121908 img03121902 img03121907 img03121901