Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ពិនិត្យទីតាំងសម្រាប់ផ្គត់ផ្គង់ទឹកស្អាតជ...

(Khmer) ពិនិត្យទីតាំងសម្រាប់ផ្គត់ផ្គង់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ

Published Date: Thursday, May 10, 2018, 2:37 PM

(Khmer)

នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តមអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មន្ទីរជំនាញ ព្រមទាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានចុះពិនិត្យទីតាំងសម្រាប់ផ្គត់ផ្គង់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ដោយបញ្ហាទឹកស្អាតជាកត្តាសំខាន់សម្រាប់ជីវិតរស់នៅប្រចាំរបស់ប្រជាពលរដ្ឋ ផ្តើមចេញពីបញ្ហានេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយការផ្គត់ផ្គង់ទឹកស្អាតជូនបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងរាជធានីភ្នំពេញ ។ ដោយមានការជម្រុញពីរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ នឹងបានទទួលប្រព័ន្ធទឹកស្អាត ចំនួន១០គីឡូម៉ែត្រ មុនផែនការកំណត់របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ។ ដើម្បីចូលរួមដោះស្រាយជីវភាពប្រចាំថ្ងៃ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឯកភាពលក់ទឹកជូនអាជ្ញាធរមូលដ្ឋានក្នុងតម្លៃ៥០០រៀលក្នុងមួយម៉្រែតគូប ។ ក្រោយពីបានដោះស្រាយបញ្ហាទឹកស្អាតជូនបងប្អូនប្រជាពលរដ្ឋរួចរាល់ ឯកឧត្តមអភិបាលបានបន្តចុះពិនិត្យការងារស្ដារប្រឡាយទួលពង្រទី១ និងប្រឡាយទួលពង្រទី២ ដែលមានផលប៉ះពាល់មួយចំនួនត្រូវដោះស្រាយ ដើម្បីរំដោះទឹកពីតំបន់សាលាក្ដីខ្មែរក្រហម ដែលមានការជន់លិចនារដូវវស្សាកាលពីឆ្នាំមុន៕

32202691_915733898607363_6312265344182386688_o 32169850_915733581940728_3941002539872288768_o