Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ពិធី​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការប្រ...

(Khmer) ពិធី​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការប្រព័ន្ធ​គ្រប់គ្រង​រថយន្ត​ក្រុង BUS MANAGEMENT SYSTEM និង​ CITY BUS APP

Published Date: Thursday, July 04, 2019, 10:38 AM

(Khmer)

អបអរសាទរ ពិធី​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការប្រព័ន្ធ​គ្រប់គ្រង​រថយន្ត​ក្រុង ( BUS MANAGEMENT SYSTEM ) និង​កម្មវិធី​តាមដាន​ចលនា​បម្លាស់ទី​រថយន្ត​ក្រុង ( CITY BUS APP ) និង​កិច្ចប្រជុំ​គណៈកម្មការ​សម្របសម្រួល​រួម ( JCC ) លើកទី៣ ស្ដីពី​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សេវា​ដឹក​ជញ្ជូន​រថយន្ត​ក្រុង​សាធារណៈ​នៅ​ក្នុង​រាជធានីភ្នំពេញ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ០៣កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯកស័ក ព.ស២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​០៤ ខែ​កក្កដា ឆ្នាំ​២០១៩ ក្រោម​អធិបតី​ភាព​ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ លោក Toshikazu TOKIOKA លេខាទូត​ទី​១ នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក Yuichi Sugano ប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន JICA ប្រចាំព្រះរាជាណាចក្រ​កម្ពុជា និង​មាន​ការចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អភិបាល​ខណ្ឌ​ទាំងអស់​ក្នុង​រាជធានីភ្នំពេញ​។ អង្គ​ប្រជុំនឹង​ចាប់​ផ្ដើម​ពិភាក្សា​ទៅ​លើ​បញ្ហា​សំខាន់​ពីរគឺ ផែន​ការ​សកម្មភាព​ស្ដីពី​គម្រោង​សាកល្បង លើ​វិធាន​ការ​អាទិភាព​សម្រាប់​រថយន្ត​ក្រុង និង​ផែនការសកម្មភាព​ស្ដីពី​ការលើក​កម្ពស់​ការ​យល់ដឹង​អំពី​ការ​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ក្រុង និង​សិក្សាលើ​ទម្រង់​អាជីវកម្ម ដើម្បី​បង្កើន​ប្រភព​ចំណូល​ជា​ប្រយោជន៍​ដល់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង​។

66147176_1206847659495984_2129592175749496832_o (1) 66201069_1206847326162684_6796293619977289728_o (1)