Home  /  News & Press Releases  /  Announcements  /  (Khmer) ពិធី​ចុះហត្ថលេខា​លើអនុស្សរណៈនៃ​ការ​យោគយ...

(Khmer) ពិធី​ចុះហត្ថលេខា​លើអនុស្សរណៈនៃ​ការ​យោគយល់​ City Bus និង​ធនាគារអេសុីលីដា

Published Date: Thursday, August 23, 2018, 11:12 AM

(Khmer)

ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ជាអ្នកនិយម​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​របស់​រដ្ឋបាល​រាជធានីភ្នំពេញ​ក្នុងការ​ប្រើប្រាស់​សេវាទូទាត់​ជាសាច់ប្រាក់មក​ប្រើប្រាស់​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​វិញ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៨ រដ្ឋបាល​រាជធានីភ្នំពេញ​បាន​ប្រារព្ធ​ពិធី​ចុះហត្ថលេខា​លើអនុស្សរណៈនៃ​ការ​យោគយល់​គ្នារវាង​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង​រាជធានីភ្នំពេញ ( City Bus ) និង​ធនាគារ អេសុីលីដា ភិអិលសុី​ស្ដី​ពី​ការ​ប្រើប្រាស់​សេវាអេសុីលីដាយូនិធីទាន់ចិត្ត ( QR Code ) សម្រាប់​ប្រតិបត្តិការ​បង់​កម្រៃ​សេវា​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង និង​កាណូត​។​

39799682_1007443442769741_7426061101176979456_o 39974456_1007444226102996_8483490317264224256_o 40025471_1007443566103062_7579341448814788608_o 39846582_1007443199436432_8429728399143993344_o