Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ពិធីសំណេះសំណាល​ជាមួយមន្ត្រីរាជការ​នៃមន្...

(Khmer) ពិធីសំណេះសំណាល​ជាមួយមន្ត្រីរាជការ​នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទរាជធានីភ្នំពេញ

Published Date: Friday, January 20, 2017, 6:02 PM

(Khmer)

ពិធីសំណេះសំណាល​ជាមួយមន្ត្រីរាជការ​នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទរាជធានីភ្នំពេញ

នាព្រឹកថ្ងៃទី១៩​ ខែមករា​ ឆ្នាំ​២០១៧ ឯកឧត្ដម​ ប៉ា​ សុជាតិវង្ស​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ​បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ​នៃមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ ចំនួន​ ១៧៥រូប។​ ការជួបសំណេះសំណាលនេះ​ គឺដើម្បីស្វែងយល់អំពីសុខទុក្ខបងប្អូនជាពិសេសបន្ទាប់​ពី​ខណ្ឌរដ្ឋបាល​ព្រៃឈើ និងខណ្ឌរដ្ឋបាលជលផលត្រូវបានធ្វើសមាហរណ៍កម្មចំណុះមន្ទីរកសិកម្ម។ ឯកឧត្ដម​បានបញ្ជាក់ថា​ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ​ ហើយឯកឧត្តមសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចកន្លងមក។ ទន្ទឹមនេះក៏នៅមានចំណុចខ្វះខាតមួយចំនួនដែលទាមទារអោយថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកយកចិត្តទុកដាក់ និងពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៀត ជាពិសេស​ត្រូវ​យក​ចិត្តទុកដាក់កំណត់ភារកិច្ចឱ្យបានច្បាស់លាស់ឡើងវិញ ឱ្យមានរបៀបរបបការងារ របបប្រជុំត្រួតពិនិត្យការងារត្រឹមត្រូវ ដើម្បីឱ្យការងាររឹងមាំ និងសាមគ្គី​ភាពផ្ទៃ​ក្នុង។ ជាងនេះទៀត ការិយាល័យជំនាញនីមួយៗ​ ត្រូវស្វែងយល់ និងមានផែនការសកម្មភាពឲ្យបានច្បាស់លាស់ និងជម្រុញអនុវត្តឲ្យបានជាប់ជាប្រចាំ៕

16129556_143473036154530_1110312750_o 16145166_143473032821197_299835303_o 16196525_143473079487859_602745051_o