Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលស្ពា...

(Khmer) ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលស្ពានដែកបេឡេឫស្សីកែវ ឆ្លងកាត់ទន្លេសាប

Published Date: Tuesday, May 08, 2018, 2:41 PM

(Khmer)

ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា បានធ្វើឱ្យប្រទេសមួយនេះក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍គ្រប់វិស័យ ប្រជាពលរដ្ឋមានជីវភាពល្អប្រសើរច្រើន តម្រូវការក៏កាន់តែខ្ពស់ ហើយកំណើនមធ្យោបាយធ្វើដំណើរក៏កាន់តែមមាញឹក។ ដើម្បីបំពេញតម្រូវការជូនបងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ រាជរដ្ឋាភិបាលនិយាយជារួម និយាយដោយឡែករដ្ឋបាលរាជធានីភ្នំពេញបានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការកែទម្រង់ស៊ីជម្រៅតាមវិស័យផ្សេងៗយ៉ាងច្រើន។

នារសៀលថ្ងៃអង្គារ ០៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មីមួយទៀតរបស់រាជធានីភ្នំពេញ គឺស្ពានដែកបេឡេឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដោយតភ្ជាប់រវាងផ្លូវជាតិលេខ៥ ចំណុចឃ្លាំងសាំងសូគីមិច ខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦ តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ សូមបញ្ជាក់ផងដែរថា ស្ពានបេឡេថ្មីនេះ មានទទឹងប្រវែង ១២ម៉ែត្រ និងបណ្ដោយប្រវែង ៦៥៥ម៉ែត្រ ហើយមិនអនុញ្ញាតឱ្យមធ្យោបាយទាំងឡាយណាដែលមានកម្ពស់លើសពី ២,៨ម៉ែត្រ និងទម្ងន់លើសពី៥តោន ឆ្លងកាត់បានឡើយ៕

31961821_914867678693985_5013575033256148992_o 31967897_914867972027289_8046920296218755072_o 31963872_914868198693933_1078972222288166912_o 32149483_914868968693856_3829093700936400896_o 31960546_914869292027157_598757031343554560_o 32089748_914869585360461_3933112727899209728_n