Home  /  News & Press Releases  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  (Khmer) ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈ...

(Khmer) ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ

Published Date: Thursday, February 02, 2017, 9:48 PM

(Khmer)

នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

16443163_156871711481329_1787358424_o16466566_156871714814662_1109603384_o

គួរបញ្ជាក់ថា លោកស្រី កែវ សុខពិសី ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភារាជធានីភ្នំពេញ ចូលកាន់មុខតំណែងជំនួសលោកជំទាវ ម៉ក់ វណ្ណស៊ីថា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលត្រូវចូលនិវត្តន៍ ដែលនេះគឺជាការបន្តនិរន្តរភាពការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។ ឯកឧត្តមប្រធានគណៈអធិបតីបានមានមតិផ្តាំផ្ញើចំពោះលោកជំទាវអភិបាលរងទើបតែងតាំងថ្មី ត្រូវបន្តយកចិត្តទុកដាក់ និងខិតខំបំពេញការងារ ពង្រឹងសាមគ្គីភាព ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់សេវាជូនប្រជពលរដ្ឋទាំងសេវាតម្រូវការ និងសេវាសំណូមពរ៕