Home  /  News & Press Releases  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  (Khmer) ពិធីប្រកាសចូលកាន់មុខតំណែងមន្រ្តី ក្នុងរ...

(Khmer) ពិធីប្រកាសចូលកាន់មុខតំណែងមន្រ្តី ក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញ

Published Date: Wednesday, April 18, 2018, 8:14 PM

(Khmer)

ព្រឹកថ្ងៃពុធ ០៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញបានប្រារព្ធ ពិធីប្រកាសចូលកាន់មុខតំណែងមន្រ្តី ក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ 

ឯកឧត្តមអភិបាល បានផ្ដាំផ្ញើអោយមន្រ្តីដែលចូលកាន់មុខតំណែងថ្មី ក៏ដូចមន្រ្តីទាំងអស់ចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ មានតួនាទីជាអ្នកផ្ដល់សេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ ទាំង​សេវា​សំណូមពរ និង​សេវា​តម្រូវការ ត្រូវខិតខំ​ពង្រឹងសមត្ថភាព មាន​ភាពទន់ភ្លន់ រួសរាយ​រាក់ទាក់​និងឆាប់រហ័ស ជូនបងប្អូន​ប្រជាពលរដ្ឋ​ដែល​មកទទួលសេវា  ហើយត្រូវ​ធានា​បានថា​សេវា​របស់​ខ្លួន ប្រកបដោយ​តម្លាភាព គណនេយ្យភាព នឹងបង្កើន​សាមគ្គីភាព​ផ្ទៃក្នុង​និង​ប្រកាន់​ជំហរ​ជា​អ្នកបម្រើរាស្រ្ត និង​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ក្នុងរាជធានីភ្នំពេញ។

701491FE-4F51-4A79-A0A3-05F7B43F31BD 0B93EB10-17D4-4E7A-A1A3-632A622849DA 4FF5B92E-EDC9-458F-A148-C67500F265DA 8B83E555-9169-4151-9EAF-9019CF8666EF